រដ្ឋមន្រ្តីក្រសួងទេសចរណ៍​កម្ពុជា ជួបពិភាក្សាការងារប្រកបដោយផ្លែផ្កាជាមួយ ស្នងការនៃទីភ្នាក់ងារទេសចរណ៍ជប៉ុន (The Commissioner of the Japan Tourism Agency-JTA)
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្រ្តីក្រសួងទេសចរណ៍​កម្ពុជា ជួបពិភាក្សាការងារប្រកបដោយផ្លែផ្កាជាមួយ ស្នងការនៃទីភ្នាក់ងារទេសចរណ៍ជប៉ុន (The Commissioner of the Japan Tourism Agency-JTA)


ទីក្រុងណាហ្គូយ៉ា៖
នារសៀលថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ២០២៥​ ឯកឧត្តម​ ហួត​ ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍​ បានជួបពិភាក្សាការងារកម្រិតខ្ពស់ជាមួយឯកឧត្តម Shigeki Murata ស្នងការនៃទីភ្នាក់ងារទេសចរណ៍ជប៉ុន (The Commissioner of the Japan Tourism Agency-JTA) និងសហការី អំពីការបង្កើតនូវកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា​ និងស្នងការនៃទីភ្នាក់ងារទេសចរណ៍ជប៉ុន (The Commissioner of the Japan Tourism Agency-JTA)។​

ក្នុងជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កាលើការបង្កើតកិច្ចសហប្រតិបត្តិការនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសង្គម សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ សុវត្ថិភាពភ្ញៀវទេសចរអន្តរជាតិដែលត្រូវបានផ្តល់កិច្ចធានាដោយរាជរដ្ឋាភិបាលកម្ពុជា។ 

ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនឯកឧត្តមស្នងការនៃទីភ្នាក់់ងារទេសចរណ៍ជប៉ុនពីសក្តានុពលទេសចរណ៍កម្ពុជាដែលជាទីផ្សារថ្មី ប្រកបដោយសក្តានុពល និងពោរពេញដោយកាលានុវត្តវិនិយោគ ដែលត្រូវការការវិនិយោគលើវិស័យទេសចរណ៍យ៉ាងច្រើនពីវិនិយោគិនបរទេស និងការចុះអនុស្សារណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ការរៀបចំជា Famtrip មកប្រទេសកម្ពុជា និងការជួបពិភាក្សាគ្នារៀបចំជា Roadshow ពីគោលដៅទេសចរណ៍នៃប្រទេសទាំងពីរ។ 

គូភាគីទាំងពីរ ក៏បានឯកភាពសហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីជំរុញ និងបង្កើនចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាប្រទេសទាំងពីរឱ្យបានកាន់តែច្រើនឡើង រួមទាំងការអញ្ជើញចូលរួមព្រឹត្តការណ៍ជំរុញទេសចរណ៍ធំៗ និងជាលក្ខណៈអន្តរជាតិនាពេលខាងមុខនេះ។

សូមបញ្ជាក់ជូនថា ស្នងការនៃទីភ្នាក់ងារទេសចរណ៍ជប៉ុន (The Commissioner of the Japan Tourism Agency-JTA) ជាទីភ្នាក់ងារមួយនៅចំណុះក្រោមក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម័ន្ធ ដឹកជញ្ជូន និងទេសចរណ៍របស់ប្រទេសជប៉ុនដែលមានភារកិច្ចជំរុញផ្សព្វផ្សាយទេសចរណ៍ជប៉ុន ៕














Previous Post Next Post