អភិបាលខេត្តកំពង់ចាម​៖ ការបង្កើតសមិទ្ធផល ជូនរាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព គឺទាមទារជាចាំបាច់នូវរដ្ឋបាលមួយ​ ដែលសម្បូរទៅដោយមូលធនមន្ត្រី
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តកំពង់ចាម​៖ ការបង្កើតសមិទ្ធផល ជូនរាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព គឺទាមទារជាចាំបាច់នូវរដ្ឋបាលមួយ​ ដែលសម្បូរទៅដោយមូលធនមន្ត្រី


ភ្នំពេញ៖​​
ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងថា​ ជុំវិញបរិកាណ៍នៃការអនុវត្តគោលនយោបាយ និងការបង្កើតសមិទ្ធផល ជូនរាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផលល្អប្រសើរ និងរលូន គឺទាមទារជាចាំបាច់នូវរដ្ឋបាលមួយ​ ដែលសម្បូរទៅដោយមូលធនមន្ត្រី ដែលប្រកបដោយចំណេះដឹង បទពិសោធន៍ និងជំនាញវិជ្ជាជីវៈយ៉ាងច្បាស់លាស់ពិតប្រាកដ។ ការថ្លែងបែបនេះ​ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សម្រាប់ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ​ នាព្រឹកថ្ងៃទី​៣​ ខែកញ្ញា​ ឆ្នាំ​២០២៥​។ 

ថ្លែងក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានបន្តថា​ មន្ត្រីសាធារណៈ ក៏ពុំអាចខ្វះផងដែរនូវគុណសម្បត្តិ នៃឥរិយាបថមន្ត្រីរាជការរួមមាន៖ ឆន្ទៈម្ចាស់ការ ភក្ដីភាព មនសិកាវិជ្ជាជីវៈ វប្បធម៌សេវាសាធារណៈដែល សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា តែងតែណែនាំដាស់តឿន ក្រើនរំឭក ដល់មន្ត្រីគ្រប់ជាន់ថ្នាក់។ 

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានបញ្ជាក់ថា​ ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានរៀបំធ្វើវេទិការសាធារណៈបានចំនួន ៧៤លើក ក្នុងនោះមានសំណើ សំណូមពរ បញ្ហាប្រឈមនានា និងទំនាស់នានា ចំនួន ៤២១ករណី។​ រាល់សំណើ សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលបានលើកឡើង ក្នុងវេទិកាភាគច្រើនជាសំណូមពរសាងសង់ហេដ្ឋរចនាសម្ព័ន្ធ, ប្រព័ន្ធធារាសាស្ត្រជាដើម ដោយពុំមានការលើកឡើងអំពីបញ្ហាប្រឈមនៃការផ្តល់សេវាសាធារណៈ នៅរដ្ឋបាលថ្នាក់ក្រោម ជាតិនោះឡើយ​ ៕

























Previous Post Next Post