លោក ម៉េង ស្រ៊ុន ​អញ្ជើញ​ដឹក​នាំ​ក្រុមការងារ​ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារសព​លោកតា​ ស​ សឿន​ និង​បាន​នាំយកសម្ភារ:គ្រឿងឧបភោគបរិភោគជូនដល់គ្រួសារខ្វះខាតចំនួន៧គ្រួសារ​
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោក ម៉េង ស្រ៊ុន ​អញ្ជើញ​ដឹក​នាំ​ក្រុមការងារ​ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារសព​លោកតា​ ស​ សឿន​ និង​បាន​នាំយកសម្ភារ:គ្រឿងឧបភោគបរិភោគជូនដល់គ្រួសារខ្វះខាតចំនួន៧គ្រួសារ​


កំពង់ស្ពឺ៖
នៅថ្ងៃទី​២០​ ខែ​កញ្ញា ឆ្នាំ២០២៥​​ ស្ថិតនៅ​ឃុំអមលាំង លោក​ ម៉េង ស្រ៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង បាន​អញ្ជើញដឹក​នាំ​ក្រុមការងារ​ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារសព​លោកតា​ ស​ សឿន​ ត្រូវជាជីតារបស់​លោក​ ស៊ឺន​ លិលា​ សមាជិកគណបក្សនិង​បាន​នាំយកសម្ភារ:គ្រឿងឧបភោគបរិភោគជូនដល់គ្រួសារខ្វះខាតចំនួន៧គ្រួសារ​ផងដែរ។

ដោយបានចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារសព​លោកតា​ ស​ សឿន​ ត្រូវជាជីតារបស់​លោក​ ស៊ឺន​ លិលា​ សមាជិកគណបក្ស​ ចំនួន​ ៤០០,០០០រៀល​​ និងបបាន​នាំយកសម្ភារ:គ្រឿងឧបភោគបរិភោគជូនដល់គ្រួសារខ្វះខាតចំនួន៧គ្រួសារ ​រួមមាន៖គ្រួសារ​ទី១. ឈ្មោះ​ ឡូត​ ប៊ុនធឿន​ ភេទ​ប្រុស អាយុ​ ៤៩ឆ្នាំ​ នៅភូមិពិស​, គ្រួសារ​ទី២. ឈ្មោះ​ ខុម​ រ៉ែម ភេទ​ប្រុស អាយុ​ ៤៣ឆ្នាំ​ នៅភូមិពិស​, គ្រួសារ​ទី៣. ឈ្មោះ​ ឌិន​ វ៉ិត ភេទ​ប្រុស អាយុ​ ៣៣ឆ្នាំ នៅភូមិពិស​, គ្រួសារ​ទី៤. ឈ្មោះ​ ឆុន​ ភុន​ ភេទ​ប្រុស អាយុ​ ៦៣ឆ្នាំ ​នៅភូមិពិស​, គ្រួសារ​ទី៥. ឈ្មោះ​ ដួង​ គង្គា ភេទ​ស្រី អាយុ​ ៤០ឆ្នាំ​ នៅភូមិពិស​, គ្រួសារ​ទី៦. ឈ្មោះ​ អោ​ អឿន ភេទ​ប្រុស អាយុ​ ៦៨ឆ្នាំ នៅភូមិពិស​ និងគ្រួសារ​ទី៧. ឈ្មោះ​ យឺន​ សារឿន ភេទ​ប្រុស អាយុ​ ៥៧ឆ្នាំ នៅភូមិពិស​។

ក្នុងនោះដែរ ក្នុងមួយគ្រួសារទទួលបាននូវ៖ ថវិកា ៤០,០០០៛ និងគ្រឿងឧបភោគបរិភោគ (អង្ករ ១បេ, មី ១កេស, ទឹកបរិសុទ្ធ ១កេស, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ និងត្រីខ ១យួរ)​ ព្រមទាំង​បាន​​​​​ឧបត្ថម្ភ​ដល់ប៉ុស្តិ៍រដ្ឋបាលឃុំ ១​នាក់ ប្រជាការពារភូមិ ៤នាក់ ក្នុង​ម្នាក់ៗ​ទទួល​បាន​ទឹក​ផ្លែឈើ​ ១កេស សរុប​ចំណាយ​ថវិកា​អស់​ ៧២០,០០០រៀល ៕



























Previous Post Next Post