នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៩ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៦
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៩ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៦


ភ្នំពេញ៖
នាព្រឹកថ្ងៃអង្គារ ទី២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវនគរបាល ជំនាន់ទី១៩ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៦ ក្នុងខេត្តកំពង់ឆ្នាំង ដែលមានសិស្សនគរបាលជ័យលាភីចំនួន២៩៦នាក់ មកពីនាយកដ្ឋាននគរបាលការពារ នាយកដ្ឋានអង្គរក្ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង កណ្តាល និងពោធិ៍សាត់។ 

ថ្លែងក្នុងពិធីនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានលើកឡើងថា ក្នុងការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងទស្សនវិស័យ  ជឿនលឿនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដែលក្នុងនោះបានចាត់ទុក «មនុស្ស» ជាអាទិភាពទី១ ក្នុងចំណោមលំដាប់អាទិភាពផ្សេងទៀត គឺផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីជាផែនទីបង្ហាញផ្លូវនិងជាត្រីវិស័យតម្រង់ទិសក្នុងការកសាងនូវមូលធនមនុស្ស ដែលជាមូលដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងជំរុញវឌ្ឍនភាពជាតិលើគ្រប់វិស័យ ឱ្យឆ្លើយតបទៅនឹងការវិវត្តរីកចម្រើនផ្នែកបច្ចេកវិទ្យានិងវិទ្យាសាស្ត្រក្នុងយុគសម័យឌីជីថលនេះ។ 

ជាងនេះទៅទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ បានសម្ដែងនូវការកោតសរសើរ និងការដឹងគុណជានិច្ចចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងកម្លាំងនៅគ្រប់ប្រភេទទាំងអស់ ដែលបានតស៊ូពុះពារជម្នះរាល់គ្រប់ឧបសគ្គនិងធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ ក្នុងការរក្សាសន្តិសុខ ភាពសុខសាន្ត និងសុខុមាលភាពជូនសង្គមជាតិទាំងមូលឱ្យបានល្អប្រសើរ។

ទន្ទឹមនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងកោតសរសើរសាលានគរបាលជាតិភូមិភាគ៦ ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់និងប្រកបដោយមោទនភាព ដើម្បីបំពេញបានតម្រូវការជាក់ស្ដែងនៃការងារបណ្ដុះបណ្ដាលធនធានមនុស្ស ព្រមទាំងបានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភា និងសាលានគរបាលជាតិនានា ផងដែរ។ 

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងកោតសរសើរដល់ប្អូនៗជាសិស្សនគរបាលជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សាទទួលបានជោគជ័យ ព្រមទាំងបានផ្តាំផ្ញើឱ្យបន្តការសិក្សា ដកស្រង់បទពិសោធ ពង្រឹងនិងពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីបំពញភារកិច្ចទទួលខុសត្រូវបានល្អប្រសើរជូនជាតិនិងប្រជាពលរដ្ឋ។
 
ជាទីបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានផ្ដល់កិត្តិយសប្រគល់វិញ្ញាបនបត្រសិក្សាដល់តំណាងសិស្សនគរបាលជ័យលាភីចំនួន ៣០នាក់ ៕































Previous Post Next Post