នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ដឹកនាំប្រតិភូ គោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិជាកិច្ចបច្ឆាមរណ:ជូនសពលោកឧត្តមសេនីយ៍ទោ ឈាង សុខារ៉ា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ដឹកនាំប្រតិភូ គោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិជាកិច្ចបច្ឆាមរណ:ជូនសពលោកឧត្តមសេនីយ៍ទោ ឈាង សុខារ៉ា


ភ្នំពេញ៖
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមន្ត្រីគ្រប់ថ្នាក់បានសម្ដែងនូវសមានទុក្ខជាមួយក្រុមគ្រួសារសពលោកឧត្តមសេនីយ៍ទោ ឈាង សុខារ៉ា អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង០១:៣៧នាទី ដោយរោគាពាធ ក្នុងជន្មាយុ ៤៥ឆ្នាំ។ 

ក្នុងឱកាសដ៏សែនក្រៀមក្រំនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានចាត់ទុកមរណភាពរបស់លោកឧត្តមសេនីយ៍ទោ ឈាង សុខារ៉ា គឺជាការបាត់បង់នូវបុត្រដ៏ល្អ និងជាធនធានមនុស្ស ដែលបានចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន មានកិរិយាមាយាទល្អ មានសាមគ្គីភាព ចេះជួយយកអាសារបងប្អូនរួមការងារ។ 

យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តសិទ្ធក្នុងលោកសូមយោងសណ្ដោងដួងវិញ្ញាណក្ខន្ធលោកឧត្តមសេនីយ៍ទោ ឈាន សុខារ៉ា ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕

















Previous Post Next Post