កំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន១នាក់ ជាប់ពាក់ព័ន្ធករណី គ្រឿងញៀន កសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ។
កាលពីវេលាម៉ោង ២១:០០នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ បានធ្វើការល្បាតក្នុងភូមិសាស្រ្តស្រុកសាមគ្គីមុនីជ័យ លុះដល់វេលាម៉ោង ០:១០នាទីយប់ ថ្ងៃ.ខែ.ឆ្នាំដដែល នៅត្រង់ចំណុចភូមិអង្គសេរី ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆន ចាន់ណេត អាយុ២០ឆ្នាំ ភេទប្រុស មានទីលំនៅបច្ចុប្បន្នភូមិអង្គសេរី ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណី គ្រឿងញៀន និងកាន់កាប់អាវុធគ្មានការអនុញ្ញាត។
ចាប់យកវត្ថុតាងបានរួមមាន៖ គ្រឿងញៀន ចំនួន១កញ្ចប់ (ទម្ងន់០.១២ក្រាម), សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន, ម៉ូតូ ចំនួន១គ្រឿង, កាំបិតផ្គាក់ ចំនួន១ដើម និងកណ្តៀវ ចំនួន១ដើម។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី ៕














