ឯកឧត្តម កែវ វណ្ណថន បន្តជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយដល់បងប្អូនប្រជាពលរដ្ឋចំណាកស្រុកដែលវិលត្រឡប់មកពីប្រទេសថៃវិញ ជំហានទី៣ ក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម កែវ វណ្ណថន បន្តជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយដល់បងប្អូនប្រជាពលរដ្ឋចំណាកស្រុកដែលវិលត្រឡប់មកពីប្រទេសថៃវិញ ជំហានទី៣ ក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង


ភ្នំពេញ៖
នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម កែវ វណ្ណថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំឈើទាល រួមមួយលោកអភិបាលស្រុកបាណន់ និងក្រុមការងារ បានបន្តជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយដល់បងប្អូនប្រជាពលរដ្ឋចំណាកស្រុកដែលវិលត្រឡប់មកពីប្រទេសថៃវិញ ជំហានទី៣ សរុបចំនួន ៤៥៥នាក់ ក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

ថ្លែងក្នុងឱកាសជួបសំណេះសំណាល ឯកឧត្តម កែវ វណ្ណថន បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្ដីនឹករលឹកជូនដល់បងប្អូនទាំងអស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ ជាប់ជាប្រចាំ និងគ្រប់កាលៈទេសៈចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាវីរយុទ្ធជនពលី និងរងរបួស។

ឯកឧត្តម កែវ វណ្ណថន បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ឱ្យបន្តការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្ថានការណ៍ដ៏លំបាកនេះ និងសូមឱ្យបងប្អូនបន្តរក្សាភាពអត់ធ្មត់ ស៊ូទ្រាំ និងថែរក្សាសុខភាពឱ្យបានល្អ រហូតដល់ស្ថានការណ៍វិលត្រឡប់ទៅធម្មតាឡើងវិញ ព្រមទាំងផ្តល់នូវជំនឿទុកចិត្ត និងបន្តគាំទ្រដល់វីរយុទ្ធជន ដែលហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងសូមជឿជាក់លើប្រមុខរាជរដ្ឋាភិបាលក្នុងការស្វែងរកសន្តិភាព ព្រមទាំងការពារបាននូវអធិបតេយ្យភាព ដោយសន្តិវិធី តាមរយៈនយោបាយការទូត និងឈរលើគោលការណ៍ច្បាប់។

ជាមួយគ្នានេះ ឯកឧត្តម កែវ វណ្ណថន ក៏បានលើកទឹកចិត្តបងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដើម្បីស្វែងរកឱកាសធ្វើការក្នុងប្រទេសកម្ពុជា ដែលមានអត្ថប្រយោជន៍ច្រើនជាងធ្វើការងារនៅប្រទេសថៃ ដែលមិនមានសុវត្ថិភាព នៅឆ្ងាយពីស្រុកកំណើត និងក្រុមគ្រួសារ។ 

ឯកឧត្តម កែវ វណ្ណថន បានបញ្ជាក់ថា ការទទួលបានការងារនៅកម្ពុជាគឺបងប្អូនទទួលបានប្រាក់ខែគោលសមរម្យ និងទទួលបានអត្ថប្រយោជន៍ច្រើនពីបេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) ព្រមទាំងទទួលបានការគាំពារសុខុមាលភាព ហើយពេលចាស់ទៅក៏នឹងទទួលបានប្រាក់សោធន ពី ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថែមទៀត ៕











Previous Post Next Post