លោកជំទាវ ជូ ប៊ុនអេង អញ្ជើញជាអធិបតីបើកវគ្គផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី ការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស និងការធ្វើចំណាកស្រុកដោយគ្មានសុវត្ថិភាព ជម្រើសមុខរបរ និងការងារ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកជំទាវ ជូ ប៊ុនអេង អញ្ជើញជាអធិបតីបើកវគ្គផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី ការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស និងការធ្វើចំណាកស្រុកដោយគ្មានសុវត្ថិភាព ជម្រើសមុខរបរ និងការងារ


ភ្នំពេញ៖
នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ.) បានអញ្ជើញជាកិត្តិយសក្នុងពិធីបើកវគ្គ ផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី ការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស និងការធ្វើចំណាកស្រុកដោយគ្មានសុវត្ថិភាព ជម្រើសមុខរបរ និងការងារ ដែលរៀបចំដោយ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅព្រះវិហារសាសនាឥស្លាមកម្ពុជា អ៊ីម៉ាំរាជធានីភ្នំពេញ។

នៅក្នុងកម្មវិធីផងដែរ ក៏មានវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់អមគណៈអធិបតីដែលរួមមាន ឯកឧត្តម ណូ ម៉ាត់សាត អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា សមាជិកគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាអ៊ីស្លាមអ៊ីម៉ាំម៉ាស្ជិតវិហារធំគីឡូម៉ែត្រលេខ៩ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ. ឯកឧត្តម ឧត្តមសេនីយ៍ទោ កែវ សុវណ្ណារ៉ា អគ្គលេខាធិការរង គ.ជ.ប.ជ លោកឧត្តមសេនីយ៍ទោ រ៉ន សុភ័ក្ត្រវឌ្ឍនា ប្រធានក្រុមជំនួយកិច្ចការបង្ការទប់ស្កាត់ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ. លោកគ្រូ អះម៉ាត់ យ៉ះយ៉ាអារ៉ាហ្វាត់ ភូឈួយទី១ នៃគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា លោកគ្រូ យូសុះ ហ្វៅស៊ី ភូឈួយទី២ លោកគ្រូ យូសុះ យ៉ះយ៉ា ភូឈួយទី៣ លោកគ្រូ សុប មូសើ សមាជិកអចិន្ត្រៃយ៍ លោកគ្រូ ហ៊ីម អ៊ីស្មាឯល សមាជិកអចិន្ត្រៃយ៍ និងលោកគ្រូ សា ហាំម៉ាត់ សមាជិកអចិន្ត្រៃយ៍ នៃគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា ព្រមទាំងមានវត្តមានសិក្ខាកាមដែលជា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃសាសនាឥស្លាមកម្ពុជា អ៊ីម៉ាំរាជធានីភ្នំពេញសរុបប្រមាណ ២០០រូប ៕













Previous Post Next Post