ស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំជាមួយកងកម្លាំងអន្តរាគមន៍ពិសេស ដើម្បីពង្រឹងការចុះប្រតិបត្តិការ បង្ការបង្ក្រាបទប់ស្កាត់បទល្មើសនានា នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំជាមួយកងកម្លាំងអន្តរាគមន៍ពិសេស ដើម្បីពង្រឹងការចុះប្រតិបត្តិការ បង្ការបង្ក្រាបទប់ស្កាត់បទល្មើសនានា នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ


ភ្នំពេញ៖
នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំនិងសំណេះសំណាលជាមួយកងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីពង្រឹងបង្កើនការរៀបរយកម្លាំងឱ្យបានរួចជាស្រេច១០០ភាគរយ សម្រាប់ការចុះប្រតិបត្តិការអន្តរាគមន៍បង្ការបង្ក្រាបទប់ស្កាត់បទល្មើសនានា និងធានាសំដៅការពារសន្តិសុខសុវត្ថិភាពជូនពលរដ្ឋនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ក៏ដូចជាធានាសុវត្ថិភាពសង្គមជាតិឱ្យកាន់តែល្អប្រសើរ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោកស្នងការរងទទួលផែនការងារសេនាធិការ លោកស្នងការរងទទួលដឹកនាំកងកម្លាំងអន្តរាគមន៍ពិសេស លោកអនុប្រធានផែន លោកនាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា និងលោកអធិការខណ្ឌទាំង១៤ ផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានផ្តោតសង្កត់ធ្ងន់ ឱ្យកម្លាំងកងអន្តរាគន៍ពិសេសទាំងអស់ ក៏ដូចជាកម្លាំងអន្តរាគមន៍នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវចាំបាច់រៀបរយទាំងកម្លាំង និងមធ្យោបាយសម្ភារ ឱ្យបានត្រឹមត្រូវ បែងចែកកម្លាំងបំពេញភារកិច្ចឱ្យមានការទទួលខុសត្រូវខ្ពស់ និងជាពិសេសជំរុញចាំបាច់ត្រូវទទួលការហ្វឹកហាត់ឱ្យបានជាប្រចាំ អំពីយុទ្ធសាស្ត្រ និងយុទ្ធវិធីសំខាន់ដូចជា ៖ ការទប់ទល់បាតុកម្ម វាយលុកអំពើភេរវកម្ម ជំនាញរំដោះចំណាប់ខ្មាំង និងការប្រើប្រាស់ខែលការពារពីការវាយលុករបស់សត្រូវជាដើម ដើម្បីការពារសន្តិសុខឱ្យកាន់តែរឹងមាំ ទប់ស្កាត់អំពើទាំងឡាយណាដែលមានចេតនាអាក្រក់ប៉ុនប៉ងបំផ្លាញសន្តិភាពរបស់ប្រទេសជាតិ។ ពិសេសនោះ ត្រូវត្រៀមទទួលបទបញ្ជា សម្រាប់ចូលរួមការការពារដែនអធិបតេយ្យភាពទឹកដីកម្ពុជា ពីការឈ្លានពានពីសំណាក់រដ្ឋបរទេស ក្នុងករណីចាំបាច់ណាមួយដែលជាតិត្រូវការ ៕


























Previous Post Next Post