ឯកឧត្តម ចាន់ សុធា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារវាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងអង្គការមូលនិធិអាស៊ី
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ចាន់ សុធា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារវាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងអង្គការមូលនិធិអាស៊ី


ភ្នំពេញ៖
នាថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារវាងលេខាធិការដ្ឋាន គ.ជ.អ.ប និងអង្គការមូលនិធិអាស៊ី ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃលេខាធិការដ្ឋាន គ.ជ.អ.ប. និងមន្ត្រីពាក់ព័ន្ធរបស់អង្គការមូលនិធិអាស៊ី។

កិច្ចប្រជុំពិភាក្សានេះមានគោលបំណងសំខាន់ដូចខាងក្រោម៖
១.ពិភាក្សាលើបញ្ហាលំបាករបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីជម្លោះព្រំដែនថៃ និងកម្ពុជា
២.ពិនិត្យលទ្ធភាពគាំទ្រក្នុងទំហំសមស្របទៅនឹងតម្រូវការរបស់គ្រួសារជនរងគ្រោះ និងជួយគាំទ្រដល់អាជ្ញាធរមូលដ្ឋានស្តីពីការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិជាពិសេសថ្នាក់ស្រុក និងឃុំសង្កាត់។ ការគាំទ្រនេះនឹងពិនិត្យបញ្ហាចម្បង និងសកម្មភាពចូលរួមសំខាន់ៗពីភាគីពាក់ព័ន្ធរួមមាន៖
-ពង្រីកកិច្ចសហការជាមួយភាគីពាក់ព័ន្ធរួមមានវិស័យឯកជន អង្គការនានា ដើម្បីកៀរគរធនធានសម្រាប់ការកែលម្អ 
-ការពង្រឹងសមត្ថភាពទាក់ទងការងារបច្ចេកទេស ក្នុងការដាក់បញ្ចូលផែនការសកម្មភាពទប់ទល់នឹងគ្រោះភ័យ គ្រោះមហន្តរាយ និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (DRR/Climate Resilience) ចូលក្នុងផែនការ ឃុំ សង្កាត់ ៕










Previous Post Next Post