ឧត្តមសេនីយ៍ឯក ជីវ ផល្លី ដាក់គោលការណ៍ ០៤ចំណុច ដល់កងកម្លាំងនគរបាលគោរពអនុវត្តឱ្យទទួលបានជោគជ័យថ្មីៗ បន្ថែមទៀត
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ឯក ជីវ ផល្លី ដាក់គោលការណ៍ ០៤ចំណុច ដល់កងកម្លាំងនគរបាលគោរពអនុវត្តឱ្យទទួលបានជោគជ័យថ្មីៗ បន្ថែមទៀត


ភ្នំពេញ៖
នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបិទវគ្គបណ្ដុះបណ្ដាល ស្ដីពីនីតិវិធី ស៊ើបអង្កេត ករណីជួញដូរមនុស្សគ្រប់ទម្រង់ និងកំណត់អត្តសញ្ញាណជនរងគ្រោះ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ដកំពង់ធំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរង ដែលបានដឹកនាំក្រុមការងារបើកវគ្គបណ្តុះបណ្តាលជំនាញនេះឡើង ដើម្បីពង្រីកចំណេះដឹង ពង្រឹងសមត្ថភាពដល់មន្ត្រីជំនាញឱ្យទទួលបានបទពិសោធន៍ថ្មីៗ កាន់តែល្អប្រសើរបន្ថែមទៀត។

លោកឧត្តមសេនីយ៍ទោ ស្នងការ កោតសរសើរចំពោះសិក្ខាកាម ដែលខិតខំប្រឹងប្រែងយកចិត្តទុកដាក់សិក្សារៀនសូត្ររយៈពេលកន្លងមក រហូតទទួលបានលទ្ធផលគួរជាទីមោទនៈ លោកសង្ឃឹមជឿជាក់ថា អស់លោក លោកស្រី នៅពេលវិលត្រលប់ទៅបម្រើការងារតាមអង្គភាពសាម៉ីខ្លួនវិញ នឹងនាំយកចំណេះដឹងបានមកពីវគ្គបណ្តុះបណ្តាល ទៅអនុវត្ត សម្រេចបានជោគជ័យ ជូនថ្នាក់ដឹកនាំ និងសង្គមជាតិ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរង បានថ្លែងអំណរអរគុណដល់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងសហការី ព្រមទាំងសិក្ខាកាម ដែលបានយកចិត្តទុកដាក់បង្ករបរិយាកាសដល់វគ្គបណ្តុះបណ្តាលដំណើរការទៅដោយមានភាពរលូន ស្របតាមការរំពឹងរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ។
 
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានផ្ដាំផ្ញើ ដល់កងកម្លាំងទាំងអស់ត្រូវអនុវត្ត ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់៖
ទី១៖​ បង្កើននសមត្ថភាពខ្លួនឯង ស្របតាមសម័យឌីជីថល តាមរយៈការទាញយកចំណេះដឹង បទពិសោធន៍ ពីការស្រាវជ្រាវតាមបណ្ដាញសង្គម រកបានយកមកសិក្សា បន្ថែមចំណេះដឹង ពិសេសច្បាប់។
ទី២៖ បង្កើនពង្រឹងសាមគ្គីភាពផ្ទៃក្នុង គោរពតាមឋានានុក្រម។
ទី៣៖ ចៀសឆ្ងាយឱ្យពីបទល្មើស (មិនចូលរួម មិនការពារ មិនពាក់ព័ន្ធ)។
ទី៤៖ បង្កើនការយកចិត្តទុកដាក់ បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើស គ្រប់ប្រភេទ ៕

















Previous Post Next Post