ថ្នាក់ដឹកនាំ ប.ស.ស. នៃក្រសួងការងារ ចូលរួមពិធីបុណ្យកាន់បិណ្ឌទី៩ នៅវត្តឃ្មួញ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ថ្នាក់ដឹកនាំ ប.ស.ស. នៃក្រសួងការងារ ចូលរួមពិធីបុណ្យកាន់បិណ្ឌទី៩ នៅវត្តឃ្មួញ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ


ភ្នំពេញ៖
នាព្រឹកថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយថ្នាក់ដឹកនាំ មន្រ្ដី និងបុគ្គលិកក្រោមឱវាទ បានចូលរួមពិធីបុណ្យកាន់បិណ្ឌទី៩ និងប្រគេនទេយ្យទានដល់ព្រះសង្ឃដែលគង់នៅវត្តឃ្មួញ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយ ដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ក្នុងប្រទេសកម្ពុជា ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ហើយពុទ្ធសាសនិក តែងនាំគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅតាមទីវត្ដអារាមនានាផងដែរ។

តាមទំនៀមទម្លាប់របស់ប្រជាជនខ្មែរ ក្នុងអំឡុងពេល១៥ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ គឺត្រូវតែទៅវត្ដឱ្យបានម្ដងយ៉ាងតិចក្នុងថ្ងៃណាមួយមិនអាចខកខានបានឡើយ ពិសេសថ្ងៃ ១៥រោច ដែលជាថ្ងៃបង្ហើយ ដែលគេហៅថា “ភ្ជុំបិណ្ឌ” ៕





























Previous Post Next Post