អភិបាលខេត្តកែប ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់រូប នៃរដ្ឋបាលខេត្តកែប បានចូលរួមអនុវត្តតួនាទីភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តកែប ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់រូប នៃរដ្ឋបាលខេត្តកែប បានចូលរួមអនុវត្តតួនាទីភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់


ភ្នំពេញ៖
នៅថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជាមួយមន្ត្រីរាជការសាលាខេត្ត ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសដ៏មានសារសំខានលនេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយរបស់ជាតិយើង និងដ៏មានតម្លៃ ដែលដូនតាខ្មែរយើងបានបន្សល់ទុកសម្រាប់យើងមានប្រតិបត្តិតាំងពីយូរលុងណាស់មកហើយ។ ក្នុងនាមយើងមន្ត្រីរាជការគ្រប់ៗរូប ក៏ដូចជាប្រជាពលរដ្ឋទាំងអស់គ្នាត្រូវខិតខំថែរក្សា និងប្រតិបត្តិឱ្យបានល្អស័ក្តិសមជាពុទ្ធសាសនិក និងកិត្តិយសជាតិ សាសនា។

ជាមួយនេះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានថ្លែងអណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ៗរូបដែលខិតខំចូលរួមអនុវត្តតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវនាពេលកន្លងមក និងបានណែនាំត្រូវយកចិត្តទុកអនុវត្តបន្តទៀត ដោយតម្កល់ផលប្រយោជន៍ប្រជាជន ប្រយោជន៍ខេត្ត ប្រយោជន៍ជាតិជាធំ ដើម្បីចូលរួមអភិវឌ្ឍខេត្ត ប្រទេសជាតិក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន  ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុង ស្រុក ត្រូវមានការចូលរួមជួយចែកមានវប្បធម៌ចែករំលែកជាមួយជាមួយមន្រ្តីក្រោមឱវាទប្រកបដោយភាពកក់ក្តៅ។

ក្នុងពិធីសំណេះសំណាល នេះក៏មានការចែកជូនអំណោយដល់មន្ត្រីរាជការ និងអ្នកចូលរួម ដូចជា៖ អង្ករ, ទឹកក្រូច, មី និងថវិកាមួយចំនួនផងដែរ ៕

























Previous Post Next Post