ខេត្តកំពត មានភ្ញៀវទេសចរជិត ១៥ម៉ឺននាក់ បានមកសម្រាកកម្សាន្ត ក្នុងឱកាសថ្ងៃឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ខេត្តកំពត មានភ្ញៀវទេសចរជិត ១៥ម៉ឺននាក់ បានមកសម្រាកកម្សាន្ត ក្នុងឱកាសថ្ងៃឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌ


ភ្នំពេញ៖
មន្ត្រីជំនាញ បញ្ជាក់ថា ភ្ញៀវជាតិ-អន្តរជាតិប្រមាណជិត ១៥ម៉ឺននាក់ បានមកសម្រាកលម្ហែកម្សាន្ត និងស្នាក់នៅក្នុងខេត្តកំពត កំឡុងពេលនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ឆ្នាំ២០២៥នេះ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ថា «សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ  បងប្អូនប្រជាពលរដ្ឋបានមកជួបជុំគ្នាធ្វើបុណ្យទាននៅស្រុកកំណើតតាមប្រពៃណីទំនៀមទម្លាប់ដូចសព្វមួយដង។ ហើយបន្ទាប់ពីការធ្វើបុណ្យទាននៅតាមទីវត្តអារាមនានា និងក្នុងគ្រួសារ ពួកគាត់ក៏បានឆ្លៀតពេលដើម្បីនាំគ្នាដើរលេងកម្សាន្តតាមរមណីយដ្ឋាននានាផងដែរ។ ជាក់ស្តែងខេត្តកំពត ដោយគិតពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ មានភ្ញៀវជាតិ និងអន្តរជាតិបានចូលមកសម្រាកលម្ហែកម្សាន្ត និងស្នាក់នៅសរុបចំនួន ១៤៦.៦៦៣នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១៤៤.៩០១នាក់ និងទេសចរបរទេសចំនួន ១.៧៦២នាក់»។

លោកប្រធានមន្ទីរ បានបន្តថា បើទោះជាអាកាសធាតុមានភ្លៀងរលឹមក៏ពិតមែន ប៉ុន្តែនៅតាមរមណីយដ្ឋាននានាទូទាំងខេត្ត មិនថាតំបន់រមណីយដ្ឋានភ្នំបូកគោ តំបន់ទឹកឈូ  តំបន់កសិ-ទេសចរណ៍ឃុំកូនសត្វ សហគមន៍ទេសចរណ៍ ឬក៏តំបន់រមណីយដ្ឋានទំនប់ម្លេចនោះទេ គឺភ្ញៀវបានទៅដើរលេងច្រើន។ 

លោកបានបញ្ជាក់ថា ស្ថានភាពទេសចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះមានភាពល្អប្រសើរ មិនមានអ្វីកើតឡើងគួរឱ្យកក់សំគាល់នោះទេ ហើយក៏មិនមានការតម្លើងថ្លៃសេវានានាផងដែរ។ ដោយឡែក ចំពោះសេវាស្នាក់នៅស្ទើរពេញអស់គ្រប់កន្លែងក្នុងរយៈពេល ៤កន្លងមកនេះ ៕











Previous Post Next Post