ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈទូទៅ ស្ថានភាពភ្ញៀវ និងជួបសំណេះសំណាលជាមួយបងប្អូនភ្ញៀវទេសចរ ដែលបន្តចូលទស្សនា សម្រាក លម្ហែកម្សាន្តនៅរមណីយដ្ឋានទេសចរណ៍ក្នុងខេត្តកែប ជាពិសេសនៅតាមបណ្តោយឆ្នេរសមុទ្រ «ខ្ញុំស្រលាញ់ខេត្តកែប»។
ការអញ្ជើញចូលរួមនាឱកាសនោះរួមមាន លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការ មេបញ្ជាការ លោកប្រធានមន្ទីរទេសចរណ៍ លោកអភិបាលក្រុង ស្រុក និងសមាភាពមន្ទីរ អង្គភាពមួយចំនួន។
សូមបញ្ជាក់ថា ត្រឹមរយៈពេល០៣ថ្ងៃ (២១-២២-២៣) នៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តកែបទទួលបានភ្ញៀវមកទស្សនា សម្រាក លម្ហែកម្សាន្តរហូតដល់ ៩០.៨៦៣នាក់ កើនឡើង ១៤,២៣% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ដែលនេះបានបង្ហាញឲ្យឃើញញនូវការរីកចម្រើននៃជីវភាពរបស់ប្រជាពលរដ្ឋរស់នៅ ក្រោមម្លប់សន្តិភាព និងជឿជាក់លើរាជរដ្ឋាភិបាល។ ចំពោះស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងគ្រោះថ្នាក់សង្គមផ្សេងៗមានភាពល្អប្រសើរ ដោយពុំមានគ្រោះថ្នាក់ណាមួយកើតឡើងឡើយ ៕














