ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រាយការណ៍ជូនរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី អំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ដែលប៉ូលីសថៃបានប្រើហិង្សាឡើងលើប្រជាពលរដ្ឋកម្ពុជា នៅភូមិព្រៃចាន់
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រាយការណ៍ជូនរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី អំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ដែលប៉ូលីសថៃបានប្រើហិង្សាឡើងលើប្រជាពលរដ្ឋកម្ពុជា នៅភូមិព្រៃចាន់


ទីក្រុងប៉េកាំង៖
ក្នុងឱកាសចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១២ នៅសាធារណរដ្ឋប្រជាមានិតចិន នាទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Dato’ Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី។

ក្នុងកិច្ចជួបប្រជុំនេះ ទាំងពីរបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ។ ពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានរាយការណ៍អំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ដែលប៉ូលីសថៃបានប្រើហិង្សាឡើងលើប្រជាពលរដ្ឋកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីភាគីថៃបានរាយបន្លារលួសថ្មីនៅតំបន់មិនទាន់ដោះស្រាយ។ នេះជាអំពើដែលខុសពីស្មារតីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានកំណត់ឱ្យដោះស្រាយបញ្ហាខ្សែបន្ទាត់ព្រំដែនតាមរយៈគណៈកម្មាធិការព្រំដែនរួម (JBC)។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានយកចិត្តទុកដាក់ខ្ពស់លើការជំរុញឱ្យគោរពបទឈប់បាញ់ និងការជំរុញឱ្យក្រុមការងារ IOT Enhance ដឹកនាំដោយអាស៊ាន ចុះពិនិត្យទីតាំងផ្ទាល់ ៕
Previous Post Next Post