រដ្ឋមន្ត្រីក្រសួងសាធារណការ អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាល នៃសាធារណរដ្ឋឆែក ចំនួន ១៣រូប
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្ត្រីក្រសួងសាធារណការ អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាល នៃសាធារណរដ្ឋឆែក ចំនួន ១៣រូប


ភ្នំពេញ៖
នៅទីស្តីការក្រសួង នារសៀលថ្ងៃអង្គារ ទី២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាល  នៃសាធារណរដ្ឋឆែក ឆ្នាំសិក្សា ២០២៥-២០២៦ ចំនួន ១៣រូប ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញពាក់ព័ន្ធ។

ជំនួបនេះត្រូវបានធ្វើឡើង ដើម្បីអនុញ្ញាតជូននិស្សិតអាហារូបករណ៍របស់រដ្ឋាភិបាល នៃសាធារណរដ្ឋឆែក ចំនួន ១៣រូប ចូលជួប និងទទួលយកអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងស្វែងយល់បន្ថែមពីការងារក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ក៏ដូចជាចក្ខុវិស័យរបស់ក្រសួងដើម្បីជាចំណេះដឹងបន្ថែមមុននឹងចេញទៅបន្តការសិក្សានៅប្រទេសឆែក នាពាក់កណ្តាលខែកញ្ញាខាងមុខនេះ។  

ថ្លែងក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានចូលរួមអបអរសាទរ និងកោតសរសើរដល់និស្សិតអាហារូបករណ៍ទាំង១៣រូប ព្រមទាំងជំរុញលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ផ្ដោតសំខាន់លើការខិតខំប្រឹងប្រែងរៀនសូត្រទាំងនៅក្នុងសាលា ទាំងការស្វែងយល់ចំណេះដឹងបន្ថែមពីមជ្ឈដ្ឋានខាងក្រៅឱ្យអស់ពីលទ្ធភាព និងសមត្ថភាពដែលខ្លួនមាន ព្រមទាំងផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ជាតិ ក្នុងគោលបំណងឱ្យពិភពលោកបានយល់ដឹងអំពីប្រទេសកម្ពុជាកាន់តែច្បាស់ថែមទៀត ៕
























Previous Post Next Post