ឯកឧត្តម លូ គឹមឈន់ និងលោកជំទាវ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ ចំនួន៤វត្ត ក្នុងស្រុកស្រីសន្ធរ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម លូ គឹមឈន់ និងលោកជំទាវ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ ចំនួន៤វត្ត ក្នុងស្រុកស្រីសន្ធរ


ភ្នំពេញ៖
នាព្រឹកថ្ងៃចន្ទ័ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ និងលោកជំទាវ រួមជាមួយឯកឧត្តម ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណៈនិងដឹកជញ្ជូន និងលោកជំទាវ អមដំណើរដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ អាជ្ញាធរស្រុក ឃុំ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៨ ចំនួន៤វត្ត (វត្តព្រែកពោធិ៍មង្គល វត្តផ្ទះកណ្តាល វត្តកោះកែវ និងវត្តព្រៃត្បេះ) ក្នុងស្រុកស្រីសន្ធរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន និងសហការី អញ្ជើញអុចទៀនធូប បូជាផ្កាភ្ញី ដល់ព្រះពុទ្ធបដិមា និងចូលរួមឧទ្ទិស សូមឲ្យដួងវិញ្ញាណក្ខន្ធ បុព្វការីជន ដែលបានយោងយក កំណើត កើតនៅក្នុងទីឋាន ដ៏ខ្ពង់ខ្ពស់ រួមជាមួយនោះ ឯកឧត្ដមប្រធាន ក៏សូមឧទ្ទិសនូវមហាកុសលផលបុណ្យ សូមឲ្យបានដល់វិញ្ញាណក្ខន្ធ វីរៈកងទព័ការពារព្រុំដែនក្នុងសង្រាមថៃឈ្លានពានព្រំដែនខ្មែរ និង កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានបាត់បង់ជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ នៃយើងផងដែរ។

ពិធីកាន់បិណ្ឌវេនទី៨ ឯកឧត្ដមប្រធាន និងលោកជំទាវ និង សហការី បាននាំយកទេយ្យទាន និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដោយក្នុង ១វត្ត មាន៖ ទឹកសុទ្ធ ៥កេស, ទឹកផ្លែឈើ ៥កេស, មី ៥កេសតូច, កាហ្វេ ១កញ្ចប់ធំ, សាដក់, សៀង និងបច្ច័យកសាង បច្ច័យប្រគេនព្រះសង្ឈ គណៈកម្មាការវត្ត យាយជី តាជី កូនសិស្សលោក ពុទ្ធបរិសទ និងកងកម្លាំងប្រជាការពារ សរុបថវិកាចំណាយរួម ទាំង៤វត្ត ៨០.០០០.០០០៛ (ប៉ែតសិបលានរៀលគត់) ៕










Previous Post Next Post