ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញបើកកិច្ចប្រជុំរបស់គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញបើកកិច្ចប្រជុំរបស់គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន


ភ្នំពេញ៖
នាព្រឹកថ្ងៃពុធ ១១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរបស់គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន (គ.ព.ស.គ.ញ) ក្នុងគោលបំណង ដើម្បីរាយការណ៍ប្រមូលធាតុចូល ពិភាក្សា នឹងស្វែងរកដំណោះស្រាយរាល់បញ្ហាប្រឈមទាំងឡាយ។

កិច្ចប្រជុំនេះ ផ្តោតសំខាន់លើរបៀបវារៈ ដូចខាងក្រោម៖
១. រាយការណ៍ពីសមិទ្ធិផល និងផែនការបន្ទាប់របស់ គ.ព.ស.គ.ញ
២. ពិនិត្យឡើងវិញអំពីដំណើរការនៃ គ.ព.ស.គ.ញ
៣. ការរៀបចំផែនការនៃការថែទាំ ព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្មអ្នកញៀនគ្រឿងញៀន ២០២៥-២០២៨
៤. ផ្សេងៗ។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានផ្តល់ជូននូវទស្សនៈទានដល់អង្គប្រជុំដូចជា៖ ១). ត្រូវពិនិត្យមើលការងារអភិបាលកិច្ច ភាពជាអ្នកដឹកនាំ និងភាពជាម្ចាស់ឱ្យបានច្បាស់លាស់ នៅគ្រប់លំដាប់ថ្នាក់, ២). រក្សានិរន្តរភាពនៃមធ្យោបាយ នៅតាមក្រសួងស្ថាប័ន បង្កើនការទាក់ទាញ និងកៀគរធនធាន, ៣). យកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស មានជាអាទិ៍ ការបណ្តុះបណ្តាល ការវិភាគអេពីដេមីសាស្រ្ត មន្ទីរពិសោធន៍ ការធ្វើតេស្តរកសារធាតុញៀន, ៤). ពង្រឹងភាពធន់ និងប្រព័ន្ធនៃការគិតគូរទុកជាមុនចំពោះហានិភ័យដែលកើតមានឡើងជាយថាហេតុ, ៥). លើកទឹកចិត្តឱ្យមានកិច្ចសហការប្រតិបត្តិការអន្តរក្រសួង ជាមួយដៃគូអភិវឌ្ឍ និងវិស័យឯកជន និង៦). រកវិធីសាស្រ្តវាស់វែងការងារដោយជំនាញស្ថាប័នរៀងៗខ្លួនជាមួយនឹងពេលវេលាជាក់លាក់។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន គ.ព.ស.គ.ញ និងលេខាធិការដ្ឋាននៃ គ.ព.ស.គ.ញ ដែលជាតំណាងនៃក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងព័ត៌មាន ក្រសួងធម្មការ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងយុត្តិធម៌ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត សរុបចំនួន ១១០រូប ៕






















Previous Post Next Post