ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញប្រកាសបញ្ចូលសមាជិកសមាជិកាថ្មីគណបក្សប្រជាជនកម្ពុជា របស់គណៈកម្មាធិការគណបក្សឃុំពានី និងឃុំសែប ស្រុកកំពង់ត្រឡាច
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញប្រកាសបញ្ចូលសមាជិកសមាជិកាថ្មីគណបក្សប្រជាជនកម្ពុជា របស់គណៈកម្មាធិការគណបក្សឃុំពានី និងឃុំសែប ស្រុកកំពង់ត្រឡាច


ភ្នំពេញ៖
កាលពីថ្ងៃអាទិត្យ ៦កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកាថ្មីគណបក្សប្រជាជនកម្ពុជា របស់គណៈកម្មាធិការគណបក្សឃុំពានីចំនួន ៩២នាក់ និងគណៈកម្មាធិការគណបក្សឃុំសែបចំនួន ២៥៧នាក់ ដែលរៀបចំធ្វើឡើងនៅស្នាក់ការគណបក្សឃុំពានី និងឃុំសែប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រី ជាក្រុមការងារគណបក្សថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ចុះមូលដ្ឋានឃុំពានី និងឃុំសែប គណៈកម្មាធិការគណបក្សឃុំ និងសាខាបក្សភូមិ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងចាស់ទាំងថ្មី។

ឯកឧត្តមបណ្ឌិត ក៏បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំពានី ដែលបានយកចិត្តទុកដាក់ និងសម្រេចបាននូវលទ្ធផលជាផ្លែផ្កាដោយបានដាក់ទិសដៅក្នុងការកៀរគរកម្លាំងយុវជន ជាពិសេសយុវជន យុវនារីជាសិស្សានុសិស្ស ឱ្យចូលរួមក្នុងជីវភាពរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវភាពកក់ក្តៅ និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំរបស់គណបក្ស។
 
ស្ថិតក្នុងស្ថានភាពនៃប្រទេសជាតិកំពុងប្រឈមនឹងភាពតានតឹងពីបញ្ហាព្រំដែន ឯកឧត្ដមបណ្ឌិត ក៏បានជំរុញលើកទឹកចិត្តដល់ប្អូនៗសមាជិក សមាជិកា ត្រូវតែតាមដានស្ថានការណ៍ប្រទេសជាតិឱ្យបានខ្ជាប់ខ្ជួនដើម្បីដឹងពីការវិវត្តន៍នៃបញ្ហាព្រំដែន ជាពិសេសតាមដានព័ត៌មានណាដែលអាចជឿទុកចិត្តបាន មិនត្រូវបង្ហោះព័ត៌មានណា ដែលនាំឱ្យបំពុលដល់សង្គម។ ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើដល់ប្អូនៗទាំងអស់ ត្រូវជឿជាក់លើការដឹកនាំ និងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ៕










Previous Post Next Post