រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យកម្មវិធីអាទិភាពស្តីពីពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យកម្មវិធីអាទិភាពស្តីពីពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ


ភ្នំពេញ៖
នារសៀលថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យកម្មវិធីអាទិភាពស្តីពីពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដោយបានឱ្យអគ្គនាយកដ្ឋានបច្ចេកទេសរៀបចំសៀវភៅណែនាំស្ដីពី សហគ្រិនភាពនិងការចាប់ផ្ដើមអាជីវកម្ម។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ ព្រមទាំងនាយកដ្ឋានជំនាញ នៃក្រសួងអភិវឌ្ឍន៍ជនបទ។

គួរជម្រាបជូនផងដែថា ការរៀបចំសៀវភៅណែនាំស្ដីពី សហគ្រិនភាព និងការចាប់ផ្ដើមអាជីវកម្ម នេះឡើងក្នុងគោលបំណងជួយដល់ប្រជាពលរដ្ឋជនបទ ឱ្យយល់ដឹងបន្ថែមអំពីការរៀបចំ និងគ្រប់គ្រងមុខរបរ ការចេះឆ្នៃប្រឌិតកសិផលរបស់ខ្លូន ព្រមទាំងការចេះគ្រប់គ្រងចំណូល និងហានិភ័យ ដែលធ្វើឱ្យប្រជាពលរដ្ឋជនបទមានកំណើននៃប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព។ មួយវិញទៀតគឺដើម្បីជាការរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាដើម្បីសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលកំរិតខ្ពស់ក្នុងឆ្នាំ២០៥០ ផងដែរ ៕















Previous Post Next Post