ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន បានអញ្ជើញដល់ទីក្រុងណាហ្គូយ៉ា ប្រទេសជប៉ុន ដោយសុវិត្ថភាព ហើយបានទទួលការស្វាគមន៍ដ៏កក់ក្តៅពីសំណាក់ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំនៅប្រទេសជប៉ុន និងសហការី។
តាមកម្មវិធីការងារ ឯកឧត្តមរដ្ឋមន្រ្តី នឹងមានជំនួបជាមួយឯកឧត្តម Hideaki Omura អភិបាលខេត្ត Aichi និងឯកឧត្តម Hirosawa Ichiro អភិបាលក្រុងណាហ្គូយ៉ា ព្រមទាំងចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្រ្តីនៃពិព័រណ៍ទេសចរណ៍ជប៉ុន ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ៕





