ភ្នំពេញ៖ ក្រុមប្រឹក្សាស្តង់ដារជាតិបានអនុម័តស្តង់ដារអន្តរជាតិចំនួន២១ ជាស្តង់ដារកម្ពុជា នៅក្នុងកិច្ចប្រជុំលើកទី៣១ របស់ខ្លួននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្ដង់ដារជាតិ។
ស្តង់ដារអន្តរជាតិ ISO, IEC និង ISO/IEC ទាំង២៤ គ្របដណ្តប់លើផ្នែកសារធាតុនិងផលិតផលគីមី ផ្នែកប្រព័ន្ធគ្រប់គ្រងថាមពល ផលិតផលអគ្គិសនីនិងអេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត គ្រឿងសម្អាង ផលិតផលសង្ហារឹមធ្វើពីឫស្សី និងផ្នែកវាយនភ័ណ្ឌ ៕















