ឯកឧត្តម ហេង សួរ អញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី របស់គណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ហេង សួរ អញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី របស់គណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ


ភ្នំពេញ៖
នាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥ គណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ បានរៀបចំពិធី ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ១.៤១៦នាក់ នៅតាមគណបក្សសង្កាត់ទាំង៧ នៃគណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ ដែលពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានការចូលរួមពីអនុប្រធាន សមាជិក សមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ, គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ, គណៈកម្មាធិការគណបក្សសង្កាត់ទាំង៧ និងសាខាគណបក្សភូមិ/សហគមន៍ ចំនួនសរុបប្រមាណ ១.៨០០នាក់ផងដែរ។ 

ឯកឧត្តម ហេង សួរ ក្នុងនាមថ្នាក់ដឹកនាំ ក្រុមការងារគណបក្សចុះមូលដ្ឋានពោធិ៍សែនជ័យ បានយកចិត្តទុកដាក់ជួយផ្តល់ការគាំទ្រទាំងថវិកា និងសម្ភារ: ដល់គណៈកម្មាធិការគណបក្សខណ្ឌ និងគណៈកម្មាធិការគណបក្សសង្កាត់ ក្នុងការពង្រឹងការងារគណបក្សនៅមូលដ្ឋានទាំងការងារនយោបាយ សតិអារម្មណ៍ និងចាត់តាំង តាមគោលការណ៍គណបក្ស គឺរក្សាចាស់បង្កើនថ្មី។

នាឱកាសនោះ ឯកឧត្តម ហេង សួរ បានសម្តែងនូវអំណរគុណដល់ថ្នាក់ដឹកនាំនិងមន្រ្តីបក្សគ្រប់លំដាប់ថ្នាក់ រួមទាំងក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ដែលបានរួមគ្នាសម្រេចបាននូវសមិទ្ធផលជាច្រើន ជាពិសេស ការខិតខំកសាងសមាជិកថ្មីជាបន្តបន្ទាប់ ដែលបានធ្វើឱ្យកំណើនសមាជិកបក្សក្នុងខណ្ឌពោធិ៍សែនជ័យកើនឡើងគួរឱ្យកត់សំគាល់។

ឯកឧត្តមបានបញ្ជាក់ជូនអង្គពិធី អំពីប្រវត្តិស្នាដៃ និងសមិទ្ធផលបក្ស រចនាសម្ព័ន្ធបក្ស កម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងលើកឡើងពីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ទាំងខាងទស្សនៈគោលជំហររបស់គណបក្សប្រជាជនកម្ពុជា ដែលជាចំណុចសំខាន់សមាជិកបក្សត្រូវយល់ដឹងឱ្យច្បាស់។ 

ឯកឧត្តមក៏បានស្នើឱ្យសមាជិកបក្សទាំងអស់ត្រូវយល់ឱ្យច្បាស់ពីចក្ខុវិស័យវែងឆ្ងាយរបស់គណបក្សដូចមានចែងក្នុងបាវចនា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ដែលពាក្យនីមួយៗឆ្លុះបញ្ចាំងនូវដំណាក់កាលដែលត្រូវសម្រេចឱ្យបាន និងជាស្នូលសម្រាប់ដឹកនាំប្រទេសឈានទៅរកការរីកចម្រើនលើគ្រប់វិស័យ ដែលអ្វីៗទាំងអស់ គឺដើម្បីប្រជាជន។ ទន្ទឹមនឹងនេះ ត្រូវចាំថាគណបក្សដឹកនាំផ្អែកលើគោលការណ៍ សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ។ ចំណុចខ្លាំងទាំងនេះហើយដែលធ្វើឱ្យគណបក្សកាន់តែរឹងមាំនិងជឿជាក់ពីប្រជាជន ហើយសមាជិកគណបក្សចេះតែកើនឡើងជាបន្តបន្ទាប់រហូតមកដល់ជាង ៧លាននាក់ រហូតទទួលបានជោគជ័យរាល់ការបោះឆ្នោតគ្រប់អាណត្តិ ៕















































Previous Post Next Post