ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តព្រះសីហនុ បានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិ១, ២ និង៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ចំនួន ២,៨៦៨បណ្ណ។
ពិធីនេះមានការអញ្ជើញជាអធិបតីភាពដោយ ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ៕








