ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងឆ្លងសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០២៥
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងឆ្លងសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០២៥


ភ្នំពេញ៖
នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងឆ្លងសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល ដោយមានការចូលរួមពីលោក លោកស្រី​ អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានរដ្ឋបាលជាច្រើនរូប។​

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម​អគ្គនាយក បានមានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់អគ្គនាយកដ្ឋានរដ្ឋបាលដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបំពេញនូវតួនាទីភារកិច្ចរយៈពេលកន្លងមកដោយសម្រេចបានលទ្ធផលការងារជាច្រើនគួរឱ្យកត់សម្គាល់។

ក្នុងនោះអង្គប្រជុំបានធ្វើការជជែកពិភាក្សា និងផ្ដល់យោបល់យ៉ាងផុលផុសមកលើសេចក្ដីព្រាងរបាយការណ៍លទ្ធផលការងារប្រចាំខែសីហា របស់អគ្គនាយកដ្ឋានរដ្ឋបាល។​ 

ឯកឧត្តម ប្រធានអង្គប្រជុំ ក៏បានស្នើឱ្យគ្រប់នាយកដ្ឋានទាំងអស់ត្រូវធ្វើការត្រួតពិនិត្យទៅសកម្មភាពនានាតាមផែនការសកម្មភាព ដោយត្រូវអនុវត្តសកម្មភាពផ្សារភ្ជាប់ជាមួយថវិកា និងត្រូវគ្រប់គ្រងពង្រឹងការទទួលខុសត្រូវរាល់វត្តមានរបស់មន្ត្រីរាជការ ក្នុងអង្គភាពឱ្យបានច្បាស់លាស់។

ចុងបញ្ចប់នៃកិច្ចប្រជុំនេះ ឯកឧត្តមអគ្គនាយក ក៏បានធ្វើការបូកសរុបលទ្ធផលការងារ និងបានដាក់ចេញនូវទិសដៅការងារសំខាន់ៗមួយចំនួនដល់នាយកដ្ឋាននីមួយៗចំណុះអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ត្រូវធ្វើយ៉ាងណាអនុវត្តឱ្យសម្រេចបានក្នុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ៕

















Previous Post Next Post