ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធសពសមាជិក ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ពេលកំពុងបំពេញភារកិច្ច!
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធសពសមាជិក ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ពេលកំពុងបំពេញភារកិច្ច!

នាព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំក្រុមការងារ នៃកងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ទោ ឈិត អ៊ុយចំរើន នាយរងការិយាល័យគីមីសាស្ត្រ មន្ទីរសម្ភារ:បច្ចេកទេស នៃកងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលមរណ:ភាព នៅវេលាម៉ោង ២៣:៣២នាទីយប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៣៥ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញភារកិច្ចលើកំណាត់ផ្លូវអាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ សពតំកល់ធ្វេីបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋាននៃសព ស្ថិតនៅក្នុងភូមិកំពង់ថ្កូវ១ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ក្នុងឱកាសអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធនេះ លោក ឧត្តមសេនីយ៍ត្រី​ សៀ​ ទីន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះក្រុមគ្រួសារសព និងបាននាំយកនូវបច្ច័យរបស់ លោកនាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមនិងថវិកាដែលបានមកពីការចូលរួមរបស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ព្រមទាំង នាយ-នាយរង នៃកងរាជអាវុធហត្ថខេត្តសៀមរាប ក្នុងស្មារតីសាមគ្គីភាព សរុបទាំងអស់ចំនួន ១២,៥៧០,០០០រៀល (ដបពីរលានហាសិបប្រាំពីរមុឺនរៀល) និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារញាតិមិត្តទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកអនុសេនីយ៍ទោ ឈិត អ៊ុយចំរើន បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លៀតឡើយ។ តំណាងគ្រួសារសព ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្ត និងការលះបង់របស់ លោកនាយឧត្តមសេនីយ៍ ព្រមទាំងក្រុមការងារ នៃកងរាជអាវុធហត្ថខេត្តសៀមរាប និងបានជូនពរឱ្យជួបតែសុខភាពល្អបរិបូណ៍ ជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែពុទ្ធពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ»៕



















Previous Post Next Post