ក្រុមប្រឹក្សាអ្នកច្បាប់ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើសុំចំនួន៣
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រុមប្រឹក្សាអ្នកច្បាប់ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើសុំចំនួន៣


ភ្នំពេញ៖
នាថ្ងៃពុធ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអ្នកច្បាប់ បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ៖

១-ករណីសំណើសុំគោលការណ៍អនុញ្ញាតកំណត់យកថ្ងៃទី៧ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីរៀបចំប្រារព្ធពិធី «ទិវាអាកាសចរណ៍ស៊ីវិល Civil Aviation Day» នៅកម្ពុជា។

២-សំណើសុំគោលការណ៍អនុញ្ញាតផ្តល់សច្ចាប័នលើឯកសារកិច្ចព្រមព្រៀង និងពិធីសារអាស៊ាន មានដូចខាងក្រោម៖
ក-កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុប និងរដ្ឋសមាជិករបស់ខ្លួន
ខ-ពិធីសារទី៣ ស្ដីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន
គ-ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម។

៣-សំណើសុំរៀបចំអនុក្រឹត្យស្ដីពីការកំណត់តំបន់ប្រើប្រាស់ដោយចីរភាព និងការធ្វើអនុប្បយោគប្តូរចំណាត់ថ្នាក់ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ លើផ្ទៃដីទំហំ ១៧១,៧៧៧៨ (មួយរយចិតសិបមួយហិកតា ចិតសិបប្រាំពីរអា និងចិតសិបប្រាំបីសង់ទីអា) ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី សម្រាប់ជួលអចិន្ត្រៃយ៍ ក្រុមហ៊ុន ឌី.ធី.ស៊ី.គ្រុប (D.T.C Group Co.,LTD) វិនិយោគលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ស្ថិតក្រោមអធិបតីភាពរបស់ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាននិងជាប្រធានក្រុមការងារទី២ក្រុមប្រឹក្សាអ្នកច្បាប់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាអ្នកច្បាប់, អគ្គលេខាធិការរង, ប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីក្រុមប្រឹក្សាអ្នកច្បាប់ ៕
















Previous Post Next Post