ភំ្នពេញ៖ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញដឹកនាំវេនប្រចាំបញ្ជាក្រុមទី៥ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមព្រំដែនកម្ពុជា-ថៃ នៅនាយកដ្ឋានអង្គរក្ស។
វេនប្រចាំបញ្ជាក្រុមទី៥នេះ មានការអញ្ជើញចូលរួមដោយ អនុប្រធានសេនាធិការ, អនុប្រធាននាយកដ្ឋានកណ្ដាល, ប្រធាន-អនុប្រធាននាយកដ្ឋានពាក់ព័ន្ធមួយចំនួនទៀត ៕











