ទីក្រុងណាហ្គូយ៉ា ខេត្តអៃឈិ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន ចូលរួមក្នុងពិធីបើកព័រណ៌ទេសចរណ៍អន្តរជាតិជប៉ុន (Tourism EXPO Japan) នៅខេត្តអៃឈិ (Aichi Prefecture) ប្រទេសជប៉ុន ដោយ មានការចូលរួមពីប្រទេសជាង៨២ ជុំវិញពិភពលោក ខេត្តជប៉ុនចំនួន៤៥ ស្តង់ពិព័រណ៌ចំនួនជាង ១.៤០០ស្តង់ ក្រុមហ៊ុនចូលរួមជាង១.៣០០ អ្នកលក់ចំនួន ៧០០ក្រុមហ៊ុន និងអ្នកទិញចំនួនជាង ៨០០ក្រុមហ៊ុន ជាមួយនឹងការផ្គូរផ្គងជាង៦.០០០ និងមានអ្នកចូលរួមទស្សនាលើសពី ១៥.០០០នាក់។
ក្រសួងទេសចរណ៍ ក៏បានរៀបចំពន្លាទេសចរណ៍ដើម្បបង្ហាញពីសក្តានុពលទេសចរណ៍កម្ពុជាដ៏សម្បូរបែប និងមានគម្រោងជំនួបទ្វេភាគីជាមួយក្រុមហ៊ុនទេសចរណ៍ល្បីៗ របស់ជប៉ុនជាច្រើននៅស្តង់ផងដែរ ៕














