ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្ត
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្ត


ភ្នំពេញ៖
នៅព្រឹកថ្ងៃសៅរ៍ ៥កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ជីវ ស៊ុនហេង សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានយុវជនគណបក្សក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្ត នៅវិមាន៧មករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។

សូមជម្រាបថា កិច្ចប្រជុំដ៏មានសារសំខាន់នាពេលនេះមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិក សមាជិកា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលជាច្រើនរូបផងដែរ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្ត ៕














Previous Post Next Post