ឯកឧត្ដម សុខ​ ពុទ្ធិវុធ​ ដឹកនាំប្រតិភូចូលរួមវេទិកាសហប្រតិបត្តិការលើស្តង់ដាចិន-អាស៊ាន លើកទី៤
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្ដម សុខ​ ពុទ្ធិវុធ​ ដឹកនាំប្រតិភូចូលរួមវេទិកាសហប្រតិបត្តិការលើស្តង់ដាចិន-អាស៊ាន លើកទី៤


ណាននីង៖
កាលពីថ្ងៃទី២៧​ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម សុខ​ ពុទ្ធិវុធ​ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំប្រតិភូចូលរួមវេទិកាសហប្រតិបត្តិការលើស្តង់ដាចិន-អាស៊ាន លើកទី៤​ ក្រោមប្រធានបទ​ "កិច្ចសហប្រតិបត្តិការប្រកបដោយភាពច្នៃប្រឌិតនៅក្នុងស្តង់ដាបញ្ញាសិប្បនិម្មិត ដើម្បីបង្កើនការកសាងអនាគតរួមគ្នារវាងប្រទេសចិន​និងសហគមន៍អាស៊ាន"​ នៅខេត្តណាននីន សាធារណរដ្ឋប្រជាមានិតចិន។

វេទិកានេះត្រូវបានប្រព្រឹត្តឡើងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅលើស្តង់ដាបញ្ញាសិប្បនិម្មិត​ រវាងប្រទេសចិននិងប្រទេសក្នុងតំបន់អាស៊ាន​ បង្កើនភាពស៊ីសង្វាក់គ្នានៃស្តង់ដាបញ្ញាសិប្បនិម្មិត សម្របសម្រួលពាណិជ្ជកម្ម និងរួមចំណែកក្នុងការបង្កើនភាពជិតស្និទ្ធជាមួយនឹងអនាគតរួមគ្នារវាងប្រទេសចិននិងសហគមន៍អាស៊ាន ៕











Previous Post Next Post