នាយឧត្តមសេនីយ៍ មាស វិរិទ្ធ៖ គ្រប់មូលដ្ឋានទាំងអស់ត្រូវធានាថាគ្មានការញាំញីដោយសារគ្រឿងញៀននិងជំរុញការប្រើប្រាស់ App NoDrug
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ៖ គ្រប់មូលដ្ឋានទាំងអស់ត្រូវធានាថាគ្មានការញាំញីដោយសារគ្រឿងញៀននិងជំរុញការប្រើប្រាស់ App NoDrug


ភ្នំពេញ៖
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានថ្លែងថា គ្រប់មូលដ្ឋានទាំងអស់ត្រូវធានាថាគ្មានការញាំញីដោយសារគ្រឿងញៀននិងជំរុញការប្រើប្រាស់ App NoDrug។

ការថ្លែងបែបនេះរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក្នុងឱកាសដែលឯកឧត្តម នាយឧត្តមសេនីយ៍ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារទូរសព្ទដៃ NoDrug រវាងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរសព្ទដៃ NoDrug ជាមួយលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ស្នងការរងនគរបាល-មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី-ខេត្ត អធិការរងនគរបាល-មេបញ្ជាការរងកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ ដែលទទួលការងារគ្រឿងញៀន សរុបជិត៥០០នាក់ ប្រជុំផ្ទាល់និង Zoom។ 

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងដោយសង្កត់ធ្ងន់ថា គ្រប់មូលដ្ឋានទាំងអស់ត្រូវធានាថាគ្មានការរាលដាលញាំញីដោយសារគ្រឿងញៀនស្របពេលដែលយើងមានលទ្ធភាពដោះស្រាយនិងអរគុណដល់គ្រប់សមាសភាពដែលបានចាត់ទុកថា App NoDrug ជាមធ្យោបាយសំខាន់ ទាន់សម័យ រហ័ស ចំណាយតិច ចំណេញច្រើន និងមានប្រសិទ្ធភាពខ្ពស់។ 

ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ បានបន្តទៀតថា App NoDrug ជាដំណភ្ជាប់រវាងសមត្ថកិច្ចនិងប្រជាពលរដ្ឋក្នុងការដោះស្រាយរាល់ករណីគ្រឿងញៀនហើយចំនួនរាយការណ៍កើនឡើងបានធ្វើឱ្យបទល្មើសគ្រឿងញៀននិងបទល្មើសផ្សេងៗទៀតនៅមូលដ្ឋានមានការថយចុះគួរកត់សំគាល់ ក្នុងនោះគឺមានអ្នករាយការណ៍ករណីគ្រឿងញៀនសរុបចំនួន២៤៥៧ ដោះស្រាយសម្រេចបានជាង៨៧%ក្នុងចំណោមអ្នកប្រើApp ចំនួន ៥៣,០០០នាក់។ 

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ ក៏បានស្នើសុំដល់គ្រប់សមាសភាពឱ្យបន្តជំរុញការទាញយកនិងប្រើប្រាស់ App NoDrug បង្កើនការផលិតមាតិកា បង្កើនល្បឿនឆ្លើយតបករណីរាយការណ៍បង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ ៕





















Previous Post Next Post