គណៈប្រតិភសភាកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំសវនាការរវាង​ អាយប៉ា និងអាស៊ាន (AIPA-ASEAN Hearing) លើកទី៤៦ ក្នុងប្រទេសម៉ាឡេស៊ី
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

គណៈប្រតិភសភាកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំសវនាការរវាង​ អាយប៉ា និងអាស៊ាន (AIPA-ASEAN Hearing) លើកទី៤៦ ក្នុងប្រទេសម៉ាឡេស៊ី


ភ្នំពេញ៖
ឯកឧត្តម វេង សាខុន សមាជិកគណៈកម្មការទី៣ នៃរដ្ឋសភា និងឯកឧត្តម សន សារ៉ាណា សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសវនាការរវាងអាយប៉ា និងអាស៊ាន នៃមហាសន្និបាតអាយប៉ា លើកទី៤៦ ដែលសភាប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ នៅទីក្រុងគូឡាឡាំពួ។ 

កិច្ចប្រជុំមានការចូលរួមដោយគណៈប្រតិភូមកពីសភាប្រទេសព្រុយណេ កម្ពុជា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម និងមានការចូលរួមពីជំនាញការនៃអគ្គលេខាធិការដ្ឋានអាស៊ាន ផងដែរ ក្រោមប្រធានបទ​ “ការកសាងអនាគត ប្រកបដោយបរិយាបន្ន និងចីរភាព” (Theme: Forging an Inclusive and Sustainable Future)។

នៅក្នុងកិច្ចប្រជុំនេះ ក៏មានការធ្វើបទបង្ហាញដោយជំនាញការនៃអគ្គលេខាធិការដ្ឋានអាស៊ានពាក់ព័ន្ធទៅនឹងមជ្ឈមណ្ឌលសម្របសម្រួលជំនួយមនុស្សធម៌អាស៊ានសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ។  

ចុងបញ្ចប់កិច្ចប្រជុំបានបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាយប៉ា និងអាស៊ាន ដើម្បីបង្កើតនូវដំណោះស្រាយ នវានុវត្តន៍ និងការផ្លាស់ប្តូរបទពិសោធន៍ល្អៗ និងរៀបចំអនុសាសន៍ជាក់លាក់ ក្នុងតំបន់និងសហគមន៍អាស៊ាន ប្រកបដោយបរិយាបន្ន និងចីរភាព។

សូមជម្រាបថា នេះជាឆ្នាំទី៤ហើយដែលអាយប៉ា បានបង្កើតឱ្យមានជំនួបសវនាការនេះឡើង។ កិច្ចប្រជុំនេះ បានបង្កើតឡើងកាលពីឆ្នាំ២០២២ នៅពេលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអាយប៉ា លើកទី៤៣ ៕





Previous Post Next Post