ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំប្រចាំខែ និងត្រួតពិនិត្យលើឯកសារ ស្តីពីការគ្រប់គ្រងដោយផ្អែកលើគោលបំណង (MBO) របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស.
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំប្រចាំខែ និងត្រួតពិនិត្យលើឯកសារ ស្តីពីការគ្រប់គ្រងដោយផ្អែកលើគោលបំណង (MBO) របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស.


ភ្នំពេញ៖
នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ដើម្បីត្រួតពិនិត្យលើលទ្ធផលការងារសម្រេចបាន និងដោះស្រាយបញ្ហាប្រឈមផ្សេងៗ ព្រមទាំងត្រួតពិនិត្យលើឯកសារ ស្តីពីការគ្រប់គ្រងដោយផ្អែកលើគោលបំណង (MBO) រួម របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ដើម្បីអាចតាមដាន និងវាយតម្លៃអំពីការអនុវត្តការងាររបស់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកដែលបំពេញការងារប្រចាំថ្ងៃ។


ក្នុងឱកាសដឹកនាំកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានជំរុញដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ត្រូវពង្រឹងនូវការងារអាទិភាពដែលថ្នាក់ដឹកនាំបានដាក់ចេញ ត្រូវពង្រឹងសមត្ថភាពជាប្រចាំ និងត្រូវអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងរក្សាបានសាមគ្ដីភាពផ្ទៃក្នុង ជាពិសេសត្រូវគោរពបទបញ្ជាផ្ទៃក្នុង វិន័យការងារ ដើម្បីជាប្រយោជន៍សម្រាប់អង្គភាព។


បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានណែនាំដល់ក្រុមការងារ Call Center (1297/1286) ក្នុងការទទួល និងផ្តល់ព័ត៌មានអំពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ និងការផ្សព្វផ្សាយព័ត៌មានឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ និងជនភៀសសឹកពីតំបន់មានជម្លោះព្រំដែនប្រទេសកម្ពុជា និងប្រទេសថៃ។ 


សូមបញ្ជាក់ថា៖ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅពេញមួយព្រឹក នៅស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក លោកស្រីជាថ្នាក់ដឹកនាំ នៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ សរុបប្រមាណជា ២០រូប ៕


















Previous Post Next Post