ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ក្រុមហ៊ុន K.P Cement Industry Co., Ltd ដោយមានការចូលរួមពី លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ មន្ត្រីរាជការនៃអង្គភាពពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន។
ជំនួបនេះធ្វើឡើងដោយមានគោលបំណងពិភាក្សាការងារ ស្វែងយល់អំពីទិដ្ឋភាពច្បាប់ និងបទប្បញ្ញត្តិស្តីពីការសាងសង់ និងធ្វើប្រតិបត្តិការកំពង់ផែ ដែលក្រុមហ៊ុន K.P Cement Industry Co., Ltd គ្រោងនឹងសាងសង់នៅខេត្តក្រចេះ ៕












