កំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃទី២៣ ខែសីហាឆ្នាំ២០២៦ វេលាម៉ោង៨:៣៥នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្តក្រុងច្បារមន ដឹកនាំដោយ លោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្តក្រុងច្បារមន បានធ្វើបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើហិង្សាធ្វើបាបម្ដាយឪពុកនិងរុះរើផ្ទះសំបែង។
ក្រោយពីបានទទួលទូរសព្ទមួយខ្សែ 015 835 754 បានខលមកដាក់ពាក្យបណ្ដឹង (ករណីកូនបានប្រើហិង្សាធ្វើបាបម្ដាយឪពុកនិងរុះរើផ្ទះសំបែង)
តាមរយៈលេខអន្តរាគមន៍ Hotline 1292 របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ភ្លាមៗកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ចុះអន្តរាគមន៍ភ្លាមៗ ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានទាន់ពេលវេលា ស្ថិតនៅភូមិស្នោរមួយ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមជម្រាបជូនដំណឹងថា បើសិនជាបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ បានជួបហេតុការណ៍ហើយត្រូវការ អន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមបងប្អូនទំនាក់ទំនងមកលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់ (HoteLine) 1292 (ដោយមិនចំណាយលុយនៅក្នុងការខលឡើយ24/24ម៉ោង)ឬអាចទំនាក់ទំនងតាមបណ្តាញ Telegram, WhatsApp, CoolApp និងតាមរយៈលេខទូរស័ព្ទ 010 61 68 68 ដែលជាលេខរបស់បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ៕