ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នាំយកស្បៀង និងថវិកាមួយចំនួនប្រគល់ជូនជនភៀសសឹកពីសមរភូមិមុំបី នៅស្រុកឆែប ខេត្តព្រះវិហារ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នាំយកស្បៀង និងថវិកាមួយចំនួនប្រគល់ជូនជនភៀសសឹកពីសមរភូមិមុំបី នៅស្រុកឆែប ខេត្តព្រះវិហារ


ភ្នំពេញ៖
នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង រួមជាមួយ ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តបាននាំយកនូវស្បៀងអាហារ ចំនួន ១.០០០កញ្ចប់ និងថវិកាមួយចំនួន ដែលបានមកពីកម្លាំងរួបរួមសាមគ្គីគ្នារបស់មហាគ្រួសារប្រជាជនខេត្តស្ទឹងត្រែង ទៅប្រគល់ជូនជនភៀសសឹកពីសមរភូមិមុំបី នៅមណ្ឌលជនភៀសសឹកវត្តកំពង់ស្រឡៅ និងមណ្ឌលជនភៀសសឹកវត្តកំពង់សង្កែ ស្ថិតក្នុងឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ។

ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជាជនភៀសសឹកដែលបានជម្លៀសខ្លួនចេញពីតំបន់ប្រយុទ្ធគ្នា ក្នុងនោះដោយរដ្ឋបាលខេត្តពាក់ព័ន្ធ រៀបចំទួលសុវត្ថិភាពក៏ដូចជាដោះស្រាយទីតាំងស្នាក់នៅ ការហូបចុក និងសុខាភិបាលជូនបងប្អូនទាំងអស់គ្នា។

ជាមួយគ្នានេះ ក្នុងស្មារតីខ្មែរជួយខ្មែរ ស្មារតីខ្មែរតែមួយ មានប្រជាពលរដ្ឋជាច្រើនបានចូលរួមបរិច្ចាគទាំងថវិកា និងកញ្ចប់ស្បៀងអាហារ ថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់នានាជាច្រើនទៀតជួយដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកនៅក្នុងខេត្តព្រះវិហារ។សង្គ្រាមដែលបានកើតឡើងនៅតាមព្រំដែន កម្ពុជា-ថៃ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ គឺបង្កឡើងដោយកងទ័ពថៃជាអ្នកផ្ទុះអាវុធមុន ចំណែកកងទ័ពកម្ពុជារបស់យើង ផ្ទុះអាវុធតបតតាមក្រោយ។ការផ្ទុះអាវុធដែលបង្កឡើងដោយកងទ័ពថៃ បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅតាមព្រំដែនត្រូវបង្ខំចិត្តចាកចេញពីផ្ទះសំបែង មកស្នាក់នៅបណ្តោះអាសន្នតាមទីតាំងសុវត្ថិភាពផ្សេងៗ នៅតាមវត្តអារ៉ាម និងកន្លែងសាធារណៈជាច្រើនទៀត ធ្វើយ៉ាងណាគេចឱ្យផុតពីគ្រាប់ផ្លោងរបស់ថៃ។ក្រោមការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យការចរចាទ្វេរភាគីរវាងប្រទេសទាំង២កើតឡើង ឈានដល់ការសម្រេចបទឈប់បាញ់នៅម៉ោង១២៖០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

ទោះបីបងប្អូនមកស្នាក់នៅបណ្តោះអាសន្នតាមទីតាំងសុវត្ថិភាពផ្សេងៗ បងប្អូននៅតែទទួលបានគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតពីសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដោយឡែកសំរាប់ប្រជាពលរដ្ឋដែលជាកងទ័ពជួរក្រោយបានរួមគ្នាជាធ្លុងមួយ លើកទឹកចិត្តផ្តល់ជាស្បៀង និងកំលាំងចិត្តដល់វរៈកងទ័ពការពារនៅសមរភូមិមុខ ការពារដែនអធិបតេយ្យភាពជាតិ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុត ៕













Previous Post Next Post