ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្ម តំណាងពាណិជ្ជកម្មប្រចាំតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស តំណាងពាណិជ្ជកម្មប្រចាំនៅបរទេស និងទីប្រឹក្សាទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្រោមរបៀបវារៈរួមមាន៖
១. របាយការណ៍ស្តីពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម
២. របាយការណ៍ស្តីពីលទ្ធផលកិច្ចប្រជុំលើកទី៤៨ របស់ក្រុមការងារជាន់ខ្ពស់ ស្ដីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន នៅទីក្រុងកុនតាន រដ្ឋប៉ាហាង ប្រទេសម៉ាឡេស៊ី
៣. របាយការណ៍ស្តីពីលទ្ធផលចុះត្រួតពិនិត្យទីតាំងជាក់ស្តែងដើម្បីបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា
នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
៤. របាយការណ៍ស្ដីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម
៥. របាយការណ៍ស្ដីពីវឌ្ឍនភាពការងាររបស់វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ
៦. បញ្ហាផ្សេងៗ ៕