ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំក្រុមការងារអាវុធហត្តខេត្តកំពង់ស្ពឺចុះត្រួត ពិនិត្យវឌ្ឍនភាព ទីតាំងដីបន្ទាយថ្មី និងត្រៀមកសាង អគារសេនាធិការដ្ឋាន ខាងមុខនេះ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំក្រុមការងារអាវុធហត្តខេត្តកំពង់ស្ពឺចុះត្រួត ពិនិត្យវឌ្ឍនភាព ទីតាំងដីបន្ទាយថ្មី និងត្រៀមកសាង អគារសេនាធិការដ្ឋាន ខាងមុខនេះ


ភ្នំពេញ៖
កាលពីថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ញើញដឹកនាំក្រុមការងារកងរាជអាវុធហត្តខេត្ត ដោយមានការចូលរួមពី លោកវរសេនីយ៍ឯក ខេង សួរ នាយការិយាល័យវិស្វកម្ម កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះត្រួតពិនិត្យវឌ្ឍនភាព ទីតាំងដីបន្ទាយថ្មី និងត្រៀមរៀបចំសាងសង់ អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្តខេត្តកំពង់ស្ពឺថ្មី ដែលស្ថិតនៅក្នុងភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ដោយមានការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំកសាងដោយផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

បន្ទាប់ពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលនូវតំណែងជា មេបញ្ជាការភ្លាមលោកបានគិតគូរយ៉ាងសកម្មក្នុងការរៀបចំកសាង នូវហេថារចនាសម្ព័ន្ធ និងអគារនានាក្នុងទីបញ្ជាការដ្ឋាន ព្រមទាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ស្នាក់ការសន្តិសុខ ជាពិសេស លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ លោកបានយកចិត្តទុកដាក់បំផុតចំពោះការងារកសាង អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្តខេត្តកំពង់ស្ពឺថ្មី ដែលនិងចាប់ផ្តើមសាងសង់ខាងមុខនេះផងដែរ ៕








Previous Post Next Post