ឯកឧត្តម សរ សុពុត្រា អញ្ជើញសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវសួនច្បារ ស្ពាន ផ្លូវបេតុង ផ្លូវក្រាលគ្រួសក្រហម និងសមិទ្ធផលនានា នៅស្រុកបុរីអូរស្វាយសែនជ័យ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម សរ សុពុត្រា អញ្ជើញសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវសួនច្បារ ស្ពាន ផ្លូវបេតុង ផ្លូវក្រាលគ្រួសក្រហម និងសមិទ្ធផលនានា នៅស្រុកបុរីអូរស្វាយសែនជ័យ


ភ្នំពេញ៖
នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវសួនច្បារ ស្ពាន ផ្លូវបេតុង ផ្លូវក្រាលគ្រួសក្រហម និងសមិទ្ធផលនានា នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ 

ពិធីនេះដែរមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សិស្សានុសិស្ស និងប្រជាពលរដ្ឋ។  

ឯកឧត្តមអភិបាលខេត្ត បានថ្លែងកោតសរសើរចំពោះអាជ្ញាធរស្រុក មន្រ្តីរាជការ ដែលបានសម្រេចនូវសមិទ្ធផលដ៏ធំធេងដើម្បីបុព្វហេតុប្រជាជនក្នុងមូលដ្ឋាន។  

ជាមួយគ្នានេះ ឯកឧត្តម សរ សុពុត្រា បានចូលរួមអបអរសាទនូវសមិទ្ធផល បានកើតមានឡើងក្នុងទឹកដីនៃស្រុកបុរីអូរស្វាយសែនជ័យ ដែលសមិទ្ធផលទាំងអស់មិនមែនកើតឡើងដោយចៃដន្យទេ តែជាការកើតឡើងដោយការគិតគូរ ការខិតខំប្រឹងប្រែងរបស់មន្រ្តីរាជការ និងក្រោមការចង្អុលបង្ហាញរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល និងបានសម្ពោធឱ្យប្រើប្រាស់ក្លាយជាសមិទ្ធផលរួម ដែលប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាឱ្យដូចជាសម្បត្តិផ្ទាល់ខ្លួន។

សមិទ្ធិផលដែលត្រូវសម្ពោធនាឱកាសនេះរួមមាន៖ រូបសំណាកព្រះភគនេស្ស ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម សរ សុពុត្រា សួនច្បារទំហំ ២.៨០០ម៉ែត្រការេ ផ្លូវគ្រួសក្រហមប្រវែង ៨.២០០ម៉ែត្រ ស្ពានឈើក្បាលបេតុង១កន្លែងប្រវែង ២៥ម៉ែត្រ ទទឹង ៣,៥០ម៉ែត្រ លូកាត់ទទឹងផ្លូវមុខកាត់ ១ម៉ែត្រ ចំនួន​ ៨កន្លែង នៅភូមិកោះកី ឃុំកោះស្នែង ផ្លូវបេតុងអាមេប្រវែង ១.៣២០ម៉ែត្រ ទទឹង ៣ម៉ែត្រ នៅភូមិកោះស្នែង ឃុំកោះស្នែង ផ្លូវបេតុងអាមេប្រវែង ២.៤៧០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងលូមូលទោលចំនួន៨កន្លែង នៅឃុំអូរស្វាយ ។ ផ្លូវអាមេប្រវែង ១.៦៤០ម៉ែត្រ ទទឹង ៣ម៉ែត្រ កម្រាស់ ០,១២ម៉ែត្រ ស្ពានឈើក្បាលបេតុង ប្រវែង ៣០ម៉ែត្រ ទទឹង ៣,៥ម៉ែត្រ នៅឃុំព្រះរំកិល។  

ជាឱកាសដដែល ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ឯកឧត្ដម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានផ្តល់នូវសមិទ្ធផលថ្មីបន្ថែមទៀត ក្នុងនោះសំរាប់ស្រុកបុរីអូរស្វាយ គឺក្រសួងអភិវឌ្ឍន៍ជនបទ ទទួលបានហិរញ្ញប្បទានពីមូលនិធិសម្រាប់អនុវត្ត“គម្រោង SAAMBAT”។ តាមរយៈគម្រោងនេះ ខ្សែផ្លូវជនបទចំនួន ១ខ្សែ ប្រវែងសរុប ១៩,១២៧ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួនទៀត នឹងត្រូវធ្វើការសាងសង់ដោយក្រាលកៅស៊ូពីរជាន់ (DBST) និងបេតុង ចាប់ពីខែសីហា ឆ្នាំ២០២៥ រហូតដល់ខែកមរា ឆ្នាំ២០២៧ ពីចំណុច (អូរតាឡាស-អន្លង់ផ្សោត) ពីភូមិក្រឡាសពាស ទៅដល់ភូមិអន្លង់ស្វាយ ឃុំព្រះ រំកិល ស្រុកបូរីអូរស្វាយសែនជ័យ ៕












Previous Post Next Post