ឯកឧត្តម អឿង ចន្ថា អញ្ជើញចុះពិនិត្យការងារគ្រប់គ្រងអាងទឹកព្រែកនៀល ស្ថិតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម អឿង ចន្ថា អញ្ជើញចុះពិនិត្យការងារគ្រប់គ្រងអាងទឹកព្រែកនៀល ស្ថិតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង


ភ្នំពេញ៖
នៅរសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យការងារគ្រប់គ្រងអាងទឹកព្រែកនៀល ស្ថិតក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយមានកិច្ចសហការពីរដ្ឋបាលខេត្ត និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា ការបង្កើតនិងការគ្រប់គ្រងអាងទឹក ពិតជាមានសារសំខាន់ណាស់ ក្នុងការគ្រប់គ្រងប្រភពទឹកសម្រាប់ការធ្វើកសិកម្ម ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងសម្រាប់រោងចក្រឧស្សាហកម្មដែលកំពុងរីកចម្រើន។ 

ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការស្តារឡើងវិញ និងការអភិវឌ្ឍអាងទឹក ដើម្បីចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា អាងទឹកព្រែកនៀល គឺជាផ្នែកមួយនៃទន្លេវ៉ៃគោប៉ែកខាងក្រោម លាតសន្ធឹងពីក្រុងស្វាយរៀងត្រង់ចំណុចស្ពានតាហោ ចុះឆ្ពោះទៅព្រំប្រទល់កម្ពុជា-វៀតណាម ដោយឆ្លងកាត់ក្រុងស្វាយរៀង ស្រុកស្វាយជ្រំ និងស្រុកកំពង់រោទិ៍ ដែលមានលក្ខណៈជាព្រែកផង និងជាបឹងផង វាមានលក្ខណៈអំណោយផលអាចបង្កើតជាអាងទឹក ៕














Previous Post Next Post