ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​ ដឹក​នាំ​កង​កម្លាំង​នគរបាល​ អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​គ្រួសារ​វីរៈ​កងទ័ព ចំនួន​ ០២គ្រួសារ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​ ដឹក​នាំ​កង​កម្លាំង​នគរបាល​ អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​គ្រួសារ​វីរៈ​កងទ័ព ចំនួន​ ០២គ្រួសារ


ភ្នំពេញ៖
នាព្រឹក​ថ្ងៃ​ចន្ទ​ ​ទី១៨​ ខែ​សីហា​ ឆ្នាំ​២០២៥​ លោក​ឧត្ដមសេនីយ៍​ទោ ពេជ្រ​ វីរៈ​ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​ បានដឹក​នាំ​កង​កម្លាំង​នគរបាល​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ គ្រួសារ​វីរៈ​កងទ័ព ចំនួន​ ០២គ្រួសារ រួមមាន៖

 

-កូនប្រុស ០២នាក់ របស់​លោក​ សេក​ សំណាង​ ដែលបាន​ជាប់​បំពេញភារកិច្ច​កាពារ​ទឹកដី​នៅ​សមរភូមិ​ជួរ​មុខ​តំបន់​មុំបី​ បានយកកូនមក​ផ្ញើ​និងព្រះគ្រូចៅអធិការ វត្ត​សន្តិភាព​ ស្ថិត​នៅ​ភូមិ​ចុង​ព្រែក​ សង្កាត់​ស្វាយរៀង​ ក្រុង​ស្វាយរៀង​ ខេត្ត​ស្វាយរៀង​។ 

 

-គ្រួសារ​ របស់​លោក​អនុសេនីយ៍​ត្រី​ ជុំ សុធា (រងរបួសភ្លៅខាងស្ដាំ) បម្រើការងារនៅទីបញ្ជាការកងពលធំលេខ២  ឈរជើងនៅទីបញ្ជាការសមរភូមិទិសទី៣ (ប្រាសាទតាមាន់ និងប្រាសាទតាក្របី) ខេត្តឧត្តរមានជ័យ ដែល​មាន​ទីលំនៅ​រស់​នៅ​ភូមិជៀសឬស្សី ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ 


ក្នុង​ពិធីនេះ​ លោក​ឧត្ដមសេនីយ៍​ទោ​ និងក្រុមការងារ បានយក​ថវិកា​ ជូនក្នុង ០១គ្រួសារ ទទួល​បាន​ថវិកា​ ១,០០០,០០០រៀល, អង្ករ ៥០គីឡូ, មី​ ០២កេស និងទឹកសុទ្ធ ១០កេស​ សរុប​ថវិកា​  ២,០០០,០០០រៀល, អង្ករ​ ១០០គីឡូ​, មី​ ០៤កេស និង​ទឹក​បរិសុទ្ធ​ ២០កេស ៕















Previous Post Next Post