សភាកម្ពុជារៀបចំកិច្ចសន្ទនាសភា៖ ការតភ្ជាប់ទំនាក់ទំនងសភារវាងសហភាពអឺរ៉ុប និងកម្ពុជា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សភាកម្ពុជារៀបចំកិច្ចសន្ទនាសភា៖ ការតភ្ជាប់ទំនាក់ទំនងសភារវាងសហភាពអឺរ៉ុប និងកម្ពុជា


ភ្នំពេញ៖
សភានៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នេះ បានរៀបចំកិច្ចសន្ទនាសភា៖ ការតភ្ជាប់ទំនាក់ទំនងសភារវាងសហភាពអឺរ៉ុប និងកម្ពុជា នៅវិមានរដ្ឋសភា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំអន្តរសភា EU កម្ពុជា (IPM) លើកទី៥ នៅឆ្នាំ២០២៦ខាងមុខ។

កិច្ចសន្ទនានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃព្រឹទ្ធសភា និងឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស កិច្ចសហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា។

វាគ្មិនដែលបានអញ្ជើញចូលរួម រួមមាន លោក Antoine Ripoll រដ្ឋមន្ត្រីទីប្រឹក្សានៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំអាស៊ាន និងលោក Bryan Fonari ប្រធានផ្នែកសហប្រតិបត្តិការនៃគណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំរាជធានីភ្នំពេញ រួមជាមួយសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងមន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភាមួយចំនួនទៀត។

នៅក្នុងសុន្ទរកថាបើករបស់ឯកឧត្ដម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស កិច្ចសហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា បានលើកឡើងពីតួនាទីរបស់សហភាពអឺរ៉ុប ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់កម្ពុជាក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ។ 

ឯកឧត្ដមបានកត់សម្គាល់ថា ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាង២៣ភាគរយនៅដើមឆ្នាំ២០២៥ ដោយឯកឧត្ដមក៏បានសង្កត់ធ្ងន់លើគោលដៅរបស់កម្ពុជា ដើម្បីបញ្ចប់ពីស្ថានភាពប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩។

ឯកឧត្ដមបានបញ្ជាក់ថា កម្ពុជាតែងតែប្តេជ្ញាចិត្តក្នុងការដោះស្រាយវិវាទដោយសន្តិវិធី គោរពតាមច្បាប់អន្តរជាតិ និងគោលការណ៍អធិបតេយ្យភាព និងបូរណភាពទឹកដី ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។

ក្នុងកិច្ចសន្ទនានេះ លោកជំទាវ អ៊ុន សុគន្ធា លេខាធិការគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែននៃរដ្ឋសភា ក៏បានមានប្រសាសន៍សង្កត់ធ្ងន់ពីសារៈសំខាន់នៃសន្តិភាព។
កម្ពុជាឱ្យតម្លៃសន្តិភាព សន្តិភាពជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ និងសិទ្ធិមនុស្ស។ យើងសូមអំពាវនាវឱ្យប្រទេសថៃគោរពយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្រេចបាននៅប្រទេសម៉ាឡេស៊ី ហើយយើងសូមជំរុញឱ្យសភាអឺរ៉ុប និងសហគមន៍អឺរ៉ុបគាំទ្រដល់ការស្វែងរកយុត្តិធម៌ និងសន្តិភាពយូរអង្វែងរបស់កម្ពុជា។

នៅក្នុងសុន្ទរកថាបិទកម្មវិធី ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃព្រឹទ្ធសភា បានបញ្ជាក់ជាថ្មីថា ភាពជាដៃគូ EU Cambodia ត្រូវបានចាក់ឫសនៅក្នុងការប្តេជ្ញាចិត្តរួមគ្នាដើម្បីសន្តិភាព វិបុលភាព និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ។ ឯកឧត្តមបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់នៃការទូតសភា ក្នុងការកសាងទំនុកចិត្ត និងជំរុញកិច្ចសហប្រតិបត្តិការ។

ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានប្រកាសថា កិច្ចសន្ទនា នាពេលនេះ ជាការបន្តនៃមិត្តភាព ការសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកបដោយអត្ថន័យរវាងសហភាពអឺរ៉ុប និងព្រះរាជាណាចក្រកម្ពុជា ៕


























Previous Post Next Post