ឯកឧត្តម ហេង សួរ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនជនភៀសសឹកចំនួន ៧៩១គ្រួសារ ក្នុងបរិវេណវត្តសំវរៈសិលា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ហេង សួរ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនជនភៀសសឹកចំនួន ៧៩១គ្រួសារ ក្នុងបរិវេណវត្តសំវរៈសិលា


ភ្នំពេញ៖
នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA) បានដឹកនាំក្រុមការងារ និងសមាជិកក្រុមការងារប្រចាំនៅសាធារណរដ្ឋកូរ៉េ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋជាជនភៀសសឹកចំនួន ៧៩១គ្រួសារ ស្មើនឹង ៣.៥៣៣នាក់ នៅក្នុងបរិវេណវត្តសំវរៈសិលា (ហៅវត្តបាក់កាំ) ភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ក្នុងឱកាសនោះ ក៏មានការចូលរួមពីសំណាក់ លោក នុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ និងអាជ្ញាធរមូលដ្ឋានផងដែរ ៕ 































Previous Post Next Post