ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការត្រៀមការងារបច្ចេកទេសរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការចាប់ផ្ដើមបំពេញការងារលើកដំបូងរបស់មន្ត្រីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការត្រៀមការងារបច្ចេកទេសរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការចាប់ផ្ដើមបំពេញការងារលើកដំបូងរបស់មន្ត្រីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ


ភ្នំពេញ៖
នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការត្រៀមការងារបច្ចេកទេសរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការចាប់ផ្ដើមបំពេញការងារលើកដំបូងរបស់មន្ត្រីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។

កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីឱ្យភាគីពាក់ព័ន្ធត្រៀមលក្ខណៈ ដើម្បីគាំទ្រដល់មន្រ្ដីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាលផ្អែកតាមកិច្ចព្រមព្រៀងការងារ ដែលបានប្រឡងជាប់ ក្នុងនោះ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមលក្ខណៈក្នុងការចុះបញ្ជី និងចេញប័ណ្ណសមាជិក ប.ស.ស. ជូនមន្ត្រីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាលដែលបានប្រឡងជាប់ទាំងអស់ឱ្យទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមផងដែរ។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលប្រជុំតេជោសន្តិភាព ក្នុងអគារគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធសរុបប្រមាណជាង ៥០នាក់ ៕



















Previous Post Next Post