ជនសង្ស័យពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត (យកម៉ូតូ) ត្រូវកងរាជអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួន!
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ជនសង្ស័យពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត (យកម៉ូតូ) ត្រូវកងរាជអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួន!


             


យោងពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ភឿង សំបាន ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប បានចោទប្រកាន់ទៅលើ ឈ្មោះ យុង ផាយីន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិចំបក់ ឃុំចំបក់ ស្រុកម៉ាល័យ ខេត្តបន្ទាយមានជ័យ ។ 


កាលពីម៉ោង ១៣:១៥នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ជនសង្ស័យបានខ្ចីម៉ូតូទៅផឹកកាហ្វេមួយភ្លែត ស្រាប់តែបាត់រហូត នៅវេលាម៉ោង១៨:០០នាទី ថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស អង្គភាពនគរបាលយុត្តិធម៌ និងមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ បានចុះធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។ 


វត្ថុតាងចាប់យករួមមាន៖

១. ម៉ូតូ ០១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២៣ ពាក់ផ្លាកលេខ សៀមរាប 1AP-9349 (ជារបស់ជនរងគ្រោះ)

២. ទូរសព្ទដៃចំនួន ០២គ្រឿងៈ (OPPO ចំនួន ០១គ្រឿង-និង realme ចំនួន ០១គ្រឿង)។


បច្ចុប្បន្ន៖ ជនសង្ស័យត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធី។






Previous Post Next Post