ភ្នំពេញ៖ នាថ្ងៃអង្គារ ៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ ព.ស ២៥៦៩ ត្រូវនឹង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះជួយស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស អមដំណើរដោយឯកឧត្តមអនុប្រធាន ឯកឧត្ដម លោកជំទាវ ប្រធាន អនុប្រធាន ក្រុមការងារចុះមូលដ្ឋាន ឃុំ នៃស្រុកសាមគ្គីមានជ័យ បានអញ្ជេីញទៅពិនិត្យវឌ្ឍនភាពការសាងសង់អគារទីស្នាក់ការគណបក្សស្រុកសាមគ្គីមានជ័យ ដែលសាងសង់លើផ្ទៃដីទំហំ ៥ ០៧៧ម៉ែត្រក្រឡា។
អគារទីស្នាក់ការគណបក្ស ដែលកំពុងសាងសង់នេះមានបណ្តោយ ប្រវែង ៣២ម៉ែត្រ និងទទឹង ១៣ម៉ែត្រ កម្ពស់ ៩,៩៧ម៉ែត្រ។ បច្ចុប្បន្នសម្រេចការងារសាងសង់បានប្រមាណ ៩៨% និងគ្រោងបញ្ចប់នៅពេលខាងមុខ។
ក្នុងឱកាសនៃការអញ្ជើញចុះត្រួតពិនិត្យនោះ ឯកឧត្តមប្រធាន ក៏បានណែនាំដល់អ្នកម៉ៅការសាងសង់ឱ្យត្រួតពិនិត្យបច្ចេកទេសសាងសង់ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ខេកទេស និងត្រូវពន្លឿនការសាងសង់ឱ្យបានឆាប់រហ័សដើម្បីប្រគល់ជូនគណបក្សស្រុកអាចបំពេញការងារបម្រើដល់ប្រយោជន៍គណបក្សប្រជាជនកម្ពុជា ៕