ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល ជួបពិភាក្សាគ្នាលើ ការបំពេញការងាររបស់មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលទើបនឹងប្រឡងជាប់ថ្មីៗនេះ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល ជួបពិភាក្សាគ្នាលើ ការបំពេញការងាររបស់មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលទើបនឹងប្រឡងជាប់ថ្មីៗនេះ


ភ្នំពេញ៖
បន្ទាប់ពីបានប្រឡងប្រជែងជ្រើសរើស មន្ត្រីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងាររួចមក ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាលបានបន្តពិភាក្សាគ្នាមួយកម្រិតទៀត ដើម្បីរៀបចំនីតិវិធី និងយន្តការក្នុងការដាក់បញ្ចូលមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ទៅតាមគោលដៅការងារនីមួយៗ។

កិច្ចប្រជុំនារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ដែលដឹកនាំដោយ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ បានពិភាក្សាទៅលើការកំណត់នូវកាលបរិច្ឆេទ នៃការបំពេញព័ត៌មាន និងនីតិវិធីនានា សំដៅដល់ការចាប់ផ្តើមគន្លងអាជីពជាមន្ត្រីផ្អែកលើ កិច្ចព្រមព្រៀងការងារ។

ជាលទ្ធផលអង្គប្រជុំបានសម្រេចទៅលើ ការកំណត់ពេលវេលាចូលបំពេញការងារ និងទិដ្ឋភាពនៃការអនុវត្តការងារដទៃទៀតជាច្រើនក្នុងគោលដៅ ផ្តល់ឧត្តមប្រយោជន៍ជូនទៅដល់មន្ត្រី។ ក្រោយកិច្ចប្រជុំនេះ ក្រុមការងារ នឹងរៀបចំរបាយការណ៍ជូនទៅដល់ថ្នាក់ដឹកនាំពិនិត្យនិងសម្រេច ដើម្បីឈានទៅការជូនដំណឹងដល់មន្ត្រីឆាប់បានបំពេញការងារតាមមណ្ឌលសុខភាពដែលខ្លួនបានជ្រើសរើស ៕
























Previous Post Next Post