ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅបន្តឆ្នាំ២០២៥ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅបន្តឆ្នាំ២០២៥ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ


ភ្នំពេញ៖
 នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ នៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ឯកឧត្តម ថោ ជេដ្ឋា សមាជិគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅបន្តឆ្នាំ២០២៥ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ។

សូមជម្រាបថា ខេត្តកំពង់ធំ មានស្រុកចំនួន៨ ក្រុង១ ចែកជា ៧៣ឃុំ ៨សង្កាត់ និងភូមិចំនួន ៧៦៥។ បើតាមតួលេខក្នុងឆ្នាំ២០២៤ ខេត្តនេះមានប្រជាជនសរុប ១៩៤.២៣០គ្រួសារ ហើយប្រជាជនអាយុ១៨ឆ្នាំឡើងមាន ៥៣៩.៤៥៨នាក់ ស្រី ២៨៣.៣១០នាក់។ សមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ៣៥៣.៥៥៦នាក់ ស្រី ១៩៤.៧៥៣នាក់ ក្នុងនោះសមាជិកគណបក្សដែលមានអាយុ១៨ ដល់ ៣៥ឆ្នាំមានចំនួន ១២៩.៤៦៥នាក់ ស្រី ៦៩.៤៦៣នាក់។ 

សូមបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ ក្រុមការងារបានខិតខំអនុវត្តចក្ខុវិស័យរួមយ៉ាងសកម្ម ដើម្បីប្រែក្លាយខេត្តកំពង់ធំជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដោយបានផ្ដោតលើសកម្មភាពការងារសំខាន់ៗចំនួនបីគឺ៖ ទី១).ការដោះស្រាយបញ្ហាសេដ្ឋកិច្ច ដោះស្រាយកង្វល់និងក្តីបារម្ភរបស់ប្រជាជនក្នុងមូលដ្ឋាន សំដៅបង្កើននូវជំនឿទុកចិត្តដ៏រឹងមាំ និងយូរអង្វែងរបស់ប្រជាជនមកលើការដឹកនាំរបស់គណបក្ស និងរាជរដ្ឋាភិបាល, ទី២).ការកសាងនិងពង្រឹងគណបក្ស តាមរយៈការពង្រឹងការដឹកនាំនៅគ្រប់ថ្នាក់ ការកសាងទីស្នាក់ការគណបក្ស ការធ្វើជាគំរូល្អប្រកបដោយគុណធម៌និងសីលធម៌ ព្រមទាំងបានជំរុញការងារកសាងសមាជិកគណបក្សបន្ថែម ទាំងបរិមាណនិងគុណភាព ដោយផ្តោតជាពិសេសលើយុវជនដែលជាកម្លាំងបន្តវេនដ៏សំខាន់ និង ទី៣).ការទប់ស្កាត់និងឆ្លើយតបរាល់ឧបាយកលទុច្ចរិតនានា ដែលមានបំណងចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដើម្បីរក្សាសន្តិភាព និងភាពសុខសាន្តជូនប្រជាជន ៕






















Previous Post Next Post